កីឡា

កីឡាករតេក្វាន់ដូ WT របស់ កម្ពុជា ចំនួន២រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់

ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ប្រទេស កម្ពុជា បាន ផ្ញើសារ អបអរសាទរ និងកោតសរសើរចំពោះកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី៣០ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការដណ្តើម បានមេដាយមាស នេះគឺជាមោទនភាព របស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន០៣រូប បានទៅចូលរូមកម្មវិធី ប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយ ចំនួន០២នាក់ ដោយឡែកកីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែកជាបន្តទៀត។

សម្ដេចតេជោ បានជូនពរ ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 សូមទទួលបានសុខភាពល្អ និងនាំជោគជ័យ ដល់កម្ពុជាយើងទាំងមូល៕

To Top