កីឡា

“កីឡដ្ឋានខេត្តកំពង់ស្ពឺ” ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើជាផ្លូវការ

ភ្នំពេញ ៖ “កីឡដ្ឋានខេត្តកំពង់ស្ពឺ” ចំណាយថវិកាសាងសង់ជាង២លានដុល្លារ មានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ។

ក្នុងពិធីសម្ពោធនេះ ឃើញមានវត្តមាន លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយ៍ និងសំណង់តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា , លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា , លោក ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្រ្តីពាក់ព័ន្ធ រួមនិងប្រជាពលរដ្ឋនៅក្នុងខេត្ត។

សូមបញ្ជាក់ថា កីឡដ្ឋាននេះ សាងសង់លើផ្ទៃដីប្រមាណ៤ហិកតា ជាកីឡដ្ឋានដែលមានស្តង់ដារអន្តរជាតិ ធ្វើឡើងក្រោមជំនួយឧបត្ថម្ភជាង២លានដុល្លារ របស់មូលនិធិណាហ្គាវើល ៕

To Top