ភ្នំពេញ៖ព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមឈានជើងចូលជុំទី៤ហើយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5 ។
អ្នកប្រដាល់ជើងខ្លាំងសូត្រ វាសនា ក្លិបបក្សីស្លាបដែកនៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប៉ះអ្នកប្រដាល់ជើងខ្លាំងឃុន បូរ៉ា ក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យ ដោយទំាងនាក់២នេះកាលជុំទី២ទទួលបានជ័យជន្នះដូចគ្នា ដូចនេះសម្រាប់ជុំទី៤ត្រូវម្នាក់ៗត្រូវការផ្តួលគូរប្រកួតឲ្យបានដើម្បីកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួន។
ចំណែកមួយគូរ អ្នកប្រដាល់ ពុទ្ធ សំបូរ ក្លិបពុទ្ធសេរីវង្ស ប្រកួតអ្នកប្រដាល់ជើងរន្ទះ គង់ ហ៊ូវ ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែខ្លាំងៗដូចគ្នា កាលចាញ់នៅជុំទី២ដោយសារតែការធ្វើប្រហេសដែរ។ ចំពោះការប្រកួតលើកនេះសារសំខាន់ណាស់សម្រាប់អ្នកទំាង២នាក់ ក្នុងនោះអ្នកប្រដាល់ណាចាញ់នឹងធ្លាក់ដោយស្វ័យប្រវត្តិទោះបីនៅសល់មួយប្រកួតក៏ដោយ។
ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះពិតជាបានចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖លី ភីលីព