ភ្នំពេញ៖អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិប៉ះអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5ព្រែក កំពឹស។
អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងអ្នកប្រដាល់អ្នកប្រដាល់ រិន ដេវីត ក្លិបនាគរាជចតុមុខនៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ដោយអ្នកទំាង២នាក់ត្រូវការឈ្នះដើម្បីដណ្តើមកៅអី ៤ នាក់ចុងក្រោយ ដោយសារវ៉ាន់ វឿន និងរិន ដេវីត ២ប្រកួតកន្លងមក ឈ្នះ១ និងចាញ់១ដូចគ្នា ដូច្នេះលើនេះការប្រកួតត្រូវតែឈ្នះរៀងៗខ្លួន។
ចំពោះអ្នកប្រដាល់ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិប៉ះអ្នកប្រដាល់ សៀវ ង៉ុយ ក្លិបអភិរក្សគុនខ្មែររុងរឿង។អ្នកប្រដាល់ឈុត សេរីវ៉ាន់ថង ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិហើយ ព្រោះអ្នកប្រដាល់រូបនេះ២ប្រកួតឈ្នះទាំង២ ការប្រកួតចុងក្រោយប៉ះអ្នកប្រដាល់ សៀវ ង៉ុយ ចាញ់២ប្រកួត ។
ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះពិតជាបានចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា៕