ភ្នំពេញ៖ ម្ចាស់មេដាយមាស កីឡាស្នូកឃ័រ ស្រួង ភាវី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើម្ចាស់ បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ជុំវិញព្រឹត្តិការណ៍ដ៏អស្ចារ្យ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។
តោះ ចង់ដឹងថា ម្ចាស់មេដាយមាស ស្រួង ភាវី និយាយអ្វីខ្លះ ពីព្រឹត្តិការណ៍នេះ សូមអានខ្លឹមសារ ទាំងស្រុង ដូចតទៅ៖
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រវត្តិសាស្ត្ររបស់កម្ពុជា នាងខ្ញុំបានឃើញ!!
ប្រជាជនខ្មែរស្រុះស្រួលមួលមីសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមជួយក្នុងព្រឹត្តិការណ៍.
ថ្នាក់ដឹកនាំមានភាពវៃឆ្លាតក្នុងការគ្រប់គ្រង និងចាត់តាំងអ្នកមុខ អ្នកការ គ្រប់ជំនាញដេីម្បីបំពេញភារកិច្ចរបស់ខ្លួនក្នុងព្រឹត្តិការណ៍.
គ្រប់បណ្ដាផលិតកម្មធំៗ បាននិពន្ធ តាក់តែង និងច្រៀងចម្រៀងដែលជាអត្ថន័យដាស់ព្រលឹងខ្មែរឱ្យភ្ញាក់ឡើងវិញ.
កំពូលៗសិល្បករ សិល្បការិនី ទាំងអស់សុទ្ធតែ បន្លឺនូវសូរសៀងរបស់ខ្លួនថា ខ្មែរអេីយកុំភ្លេចសាវតារ ខ្មែរអេីយយើងធ្លាប់ជាមហានគរ ខ្មែរអេីយរួបរួមគ្នា.
កីឡាករ កីឡាការិនី យេីងគ្រប់ប្រភេទទាំងអស់ សុទ្ធតែមានសមត្ថភាព គ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ជាមួយបរទេស.ហេីយសន្ទុះនៃការគាំទ្រវិស័យកីឡារបស់ប្រជាជនខ្មែរលេីសលប់ដោយនឹកស្មានមិនដល់.
នៅមានភាពអស្ចារ្យជាច្រើនទៀត..
នេះសបញ្ជាក់ឱ្យឃើញថា ក្រោមម្លប់សន្តិភាព យេីងធ្វើអ្វីៗបានគ្រប់យ៉ាង ហេីយទទួលបានផ្លែផ្កាគួរជាទីមោទនភាព។
សូមថ្វាយការគោរពចំពោះព្រះមហាក្សត្រ សូមគោរពថ្នាក់ដឹកនាំ សូមគោរពប្រជាជនខ្មែរ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដ៏មហាអស្ចារ្យ និងជាប្រវត្តិសាស្ត្ររបស់កម្ពុជា🙏🙏🙏





