យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lukaku នឹងមិនធ្វើការវិលត្រឡប់ចូលរួមហ្វឹកហាត់ ជាមួយនឹងក្លឹបតោខៀវ Chelsea វិញនោះឡើយ នៅថ្ងៃពុធនេះតាមផែនការ ។
ប្រភពដដែល បានបន្តទៀតថា គាត់នឹងត្រូវរងចាំការសម្រេចចិត្ត របស់ក្លឹបអ៊ីតាលី Inter Milan ជាមុនសិនថា តើនឹងយល់ព្រមចំណាយលុយ ដើម្បីផ្តាច់កុងត្រារបស់គាត់នៅអង់គ្លេស ឬយ៉ាងណាក្រោយចំណាយ ពេលលេងខ្ចីជើង មួយរដូវកាលកន្លងមកនេះ។
គ្រូបង្វឹកថ្មី របស់ក្លឹបតោខៀវ Chelsea លោក Mauricio Pochettino បានថ្លែងនៅក្នុង សន្និសិទកាសែតថា សម្រាប់ការគិតផ្ទាល់ខ្លួនខ្ញុំជឿជាក់ថា ភាគីក្លឹបទាំងសង ខាងកំពុងបន្តធ្វើការងារ នៅឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាករ ត្រូវតែចាំបាច់ក្នុងការវិលត្រឡប់មកវិញ ឲ្យបាននៅថ្ងៃទី១២ និងទី១៣កក្កដានេះ ជាដាច់ខាត៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព ៖ AFP