កីឡា

Al-Nassr កំពុងប្រឈមមុខ​ នឹងរឿងក្តី ដែលមិនអាចឲ្យក្លឹប ចុះឈ្មោះកីឡាករចំណូលថ្មី បានទៀតឡើយ

ប្រភព ៖ AFP

ក្លឹបលីកកំពូលអារ៉ាប់ ដែលកំពុងមានវត្តមាន របស់កីឡាករ CR7 នោះត្រូវបានសហព័ន្ធ បាល់ទាត់លីគនេះពិន័យ មិនអនុញ្ញាតិឲ្យធ្វើការ ចុះឈ្មោះកីឡាករចំណូលថ្មី បានទៀតឡើយ រហូតដល់រឿងក្តីមួយ ត្រូវបានដោះស្រាយជាមុនសិន ។

យោងតាមការចេញផ្សាយ របស់ The Goal បានបញ្ជាក់ថា ក្លឹបនេះបានខកខាន ក្នុងការទូទាត់ប្រាក់តម្លៃខ្លួន របស់អតីតកីឡាករក្លឹប Leicester City ម្នាក់ដែលមានឈ្មោះថា Musa កាលពីឆ្នាំ២០១៨ ទើបធ្វើឲ្យមានបញ្ហាប្តឹង ផ្តល់នេះកើតឡើង ។

កីឡាករ Musa រូបនេះបានផ្ទេរមកចូលរួមក្លឹបនេះ ក្នុងតម្លៃខ្លួន១៤លានផោន កាលពីឆ្នាំ២០១៨និងបានជួយឲ្យ Al Nassr លើកពានលីគកំពូល ប៉ុន្តែត្រូវបានលក់ចេញ កាលពីឆ្នាំ២០២០ ប៉ុន្តែក្លឹបមិនបានទូទាត់លុយតម្លៃខ្លួន ដែលនៅប្រមាណជា៣៩ម៉ឺនផោន ទៅឲ្យ Leicester City ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top