ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកអាស៊ីយុវជនអាយុក្រោម ១៤ឆ្នាំ(ITF Asian 14U Junior Championships)ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ ក្នុងបរិវេណពហុកីដ្ឋានជាតិមរតកតេជោ ដែលនេះជាលើកដំបូងរបស់កម្ពុជាហើយ។
យោងតាមហ្វេសប៊ុក គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី២៥ សីហានេះ បានឲ្យដឹងថា សម្រាប់អត្តពលិកក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធបានបញ្ចូលកីឡាករវ័យក្រោម ១៤ឆ្នាំពីររូប ដែលត្រៀមបង្ហាញសមត្ថភាព ក្នុងការប្រកួតកម្រិតអាស៊ីមួយនេះ ដោយក្នុងនោះមានកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ លើពីរវិញ្ញាសា គឺវិញ្ញាវាយគូ និងវាយឯកត្តជន ៕