កីឡា

ថុល មករា ចំណាយត្រឹមតែ២ ទឹកផ្តួលអ្នកប្រដាល់ថៃ Youk Phit បង្ខំចិត្តលើកទង់ជ័យ ស លើសង្វៀន TV5

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ថុល មករា ក្លិបនាយកដ្ឋានអង្គរក្ស នៃ ក្រសួងមហាផ្ទៃ បានចំណាយត្រឹមតែ២ទឹក ផ្តួលអ្នកប្រដាល់ថៃ Youk Phit បង្ខំចិត្តលើកទង់ជ័យ ស ចុះចាញ់មុនស្នូរ ជួងបញ្ចប់ទឹកទី២ ។

អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ថុល មករា និងអ្នកប្រដាល់ថៃ Youk Phit មានសមត្ថភាពប្រហាក់ប្រហែលគ្នា ដូច្នេះនៅទឹកទី១ អ្នកទាំង២ នាក់ធ្វើការសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែអ្នកប្រដាល់ជើងខ្លាំងកម្ពុជា មានឱកាសវាយចំគោលដៅច្រើនជាង ធ្វើឲ្យអ្នកប្រដាល់ថៃ Youk Phit រៀងអស់កម្លាំងសម្រុកទៅហើយ ។ ចូលទឹកទី២អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ថុល មក បន្តសម្រុក ធ្វើឲ្យអ្នកប្រដាល់ថៃ Youk Phit ទ្រាំលែងបានក៏សម្រេចចិត្តបោះបង់ការប្រកួតតែម្តង ។

ចំពោះអ្នកប្រដាល់ខ្លាចាស់ នួន រ៉ាថេប ក្លិបតាឯកដំបងដែកមានរិទ្ធ បានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Kang Napha តែប៉ុណ្ណោះ។ អ្នកប្រដាល់ទាំង២ រូបនេះសុទ្ធតែជាអ្នកប្រដាល់ចាស់វស្សាដូចគ្នា ចំណែករ៉ាថេបមិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសំឡេងណាស់ណាទេ។
រីឯការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះទោះបីមានលក្ខណៈតឹងតែងក៏ពិតមែនតែលទ្ធផលចុងក្រោយបានត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។

ដោយឡែកអ្នកប្រដាល់ ពុទ្ធ សំបូរ ក្លិបតាឡីដំរីមានរិទ្ធ ប្រកួតឈ្នះពិន្ទុអ្នកប្រដាល់ថៃ Amy SelakChhai អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦១គីឡូក្រាម ហើយគូប្រកួតក្នុងតំណែងជើងឯក គុនខ្មែររបស់TV5 វិញអ្នកប្រដាល់ សេន កុសល របស់ក្លិបសុភាពគុនខ្មែរ ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ផាន់ សុផាតក្លិប Super Fightដោយពិន្ទុ ៕

To Top