កីឡា

ការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ីអាស៊ី គ្នេយ៍ នៅកម្ពុជា ចាប់ផ្តើមការប្រកួត ជាផ្លូវការនៅថ្ងៃនេះ

ភ្នំពេញ ៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ជើង ឯកអាស៊ីអាគ្នេយ៍ ២ឆ្នាំជាប់គ្នា ឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ ដែលប្រទេសកម្ពុជា ម្ចាស់ផ្ទះកម្ពុជា ចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃនេះ ដោយមានកីឡាករ-កីឡាការិនី ចំបាប់ចូលរួមចំនួន ២៧៦ នាក់ មកពីប្រទេសវៀតណាម ឡាវ ថៃ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ កម្ពុជា ។

ការប្រកួតកីឡាចំបាប់ជើងឯក អាស៊ីអាគ្នេយ៍មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានកីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ២៧៦ នាក់ មកពីប្រទេសវៀតណាម ឡាវ ថៃ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ កម្ពុជា។ ការប្រកួតនេះដែរគឺបែងចែកកម្រិតក្រោមអាយុ១៧ឆ្នាំ ក្រោម ២០ ឆ្នាំ និងកម្រិតលើស២០ឆ្នាំ ។

ការប្រកួតជ្រើសរើសជើងឯក អាស៊ី អាគ្នេយ៍ឆ្នាំ២០២៣ មានសារសំខាន់ខ្លាំងណាស់ ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស របស់កីឡាករជម្រើសជាតិកម្ពុជា ត្រៀមខ្លួនទៅ ប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ធំៗ ចំនួន២បន្តបន្ទាប់ រួមមានការប្រកួត SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃ និងត្រៀមខ្លួន ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជន យុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ ៕
ដោយ៖លី ភីលីព

To Top