កីឡា

ព្រឹត្តិការណ៍ “អ្នកលេងគុន” ចាប់ផ្តើមការប្រកួត ជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ការប្រកួត “អ្នកលេងគុន” នឹងបានចាប់ផ្តើមការប្រកួត ជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលជាមហាព្រឹត្តិការណ៍មួយ ធ្វើឡើងដើម្បីផ្សព្វផ្សាយ និងការយល់ដឹង កាន់តែច្បាស់ អំពីគុនល្បុក្កតោ ដល់ជនបរទេស និងប្រជាពលរដ្ឋកម្ពុជា របស់ដូនតាខ្មែរ យើងដោយ មានការ រៀបចំរបស់សហព័ន្ធកីឡា គុនល្បុក្កតោកម្ពុជា ។

ការប្រកួតខាងលើកនេះ ដោយប្រមូលផ្តុំជើងខ្លាំង មកពីប្រទេសចំនួន ៣ និង ប្រទេសកម្ពុជា មួយទៀត រួមមានប្រទេស វៀតណាម ប្រទេសហ្វីលីពីន និង ប្រទេសឥណ្ឌូនេស៊ី ។ “អ្នកលេងគុន” ជាព្រឹត្តិការណ៍មួយ របស់សហព័ន្ធ សម្រាប់ជំរុញ បន្ថែមក្នុងការប្រកួត និងការគាំទ្រលក្ខណៈអាជីព ចំពោះវិស័យ កីឡាគុនល្បុក្កតោ ដែលមានន័យថា ក្នុងការអភិឌ្ឍន វិស័យកីឡាគុនល្បុក្កតោ ចំណែកនាពេលនេះ យើងត្រូវរុញគុនល្បុក្កតោឡើង មួយកម្រិតទៀត ដូច្នេះ“អ្នកលេងគុន” ជាព្រឹត្តិការណ៍សំខាន់មែនទែន សម្រាប់គុនល្បុក្កតោ សហព័ន្ធ និងប្រទេសកម្ពុជា ។

ព្រឹត្តិការណ៍នេះ ជាការបង្ហាញសាច់ដុំមួយ ឲ្យមានផុសផលឡើង ទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីផ្សព្វផ្សាយ និងការយល់ដឹងកាន់ តែច្បាស់អំពីគុនល្បុក្កតោ របស់ដូនតាខ្មែរយើង ។ ចំណុចសំខាន់ចុង ក្រោយមួយទៀត អ្វីដែលយើងចង់ផ្សព្វផ្សាយព័ត៌មាន ទៅអារម្មណ៍ប្រជាជនកម្ពុជា ឲ្យយល់ដឹងកាន់ច្បាស់ ពីចំណុចពិសេសនៃការប្រកួតកីឡា MMA ជាដើម ។

ដោយការប្រកួតកីឡា MMA នោះសុទ្ធតែជាក្បាច់របស់គុនល្បុក្កតោ របស់ដូនតាខ្មែរយើងទំាងអស់ ទំាងកីឡាករកម្ពុជា និងកីឡាករអន្តរជាតិ បច្ចេកទេសទំាងនោះ ស្ថិត នៅលើជញ្ជាំង ប្រាសាទអង្គរវត្ត និង ជញ្ជាំងប្រាសាទនានា ក្នុងប្រទេស កម្ពុជា ។ ដូច្នេះសហព័ន្ធកីឡាគុនល្បុក្កតោ កម្ពុជា សង្ឃឹមថា “អ្នកលេងគុន” នេះ ជាវត្ថុមួយ ដើម្បីបង្ហាញវិរភាព របស់ដូនតាខ្មែរ ប៉ុន្មានឆ្នាំមុនមកដល់បច្ចុប្បន្ននេះ ដើម្បីបង្ហាញឲ្យឃើញស្នាដៃ ដ៏អស្ចារ្យរបស់ពួកគាត់ ៕

To Top