កីឡា

ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក នៃការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់ក្រសួងមហាផ្ទៃគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ បន្ទាប់ពីក្រុមនេះដណ្តើមមេដាយច្រើនជាងគេក្នុងក្លិប-សមាគមគុនល្បុក្កតោទំាង ៩ ចូលរួមឆ្នាំនេះ រៀបចំដោយសហហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ចំពោះក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយប្រាក់ ៤ គ្រឿង ក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់រាជព្រឹក្ស (ខេត្តស្ទឹងត្រែង) ដណ្តើមមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់អង្គរមានឬទ្ធិ៍ (សៀមរាប) ដណ្តើមមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង។

ចំណែកក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់រតនឥសាន្ត (ខេត្តរតនគិរី) ដណ្តើមមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់មានរិទ្ធកីឡា (កំពត) ដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់យាយពៅមានរឺទ្ធិ (ខេត្តកំពង់ឆ្នាំង)ដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង៕ ដោយ៖លី ភីលីព

To Top