កីឡា

លោក សុខ ពុទ្ធិវុធ ៖ អត្តពលិក ត្រូវពង្រឹងសមត្ថភាព ដើម្បីត្រៀមចូលរួម ការប្រកួតជា លក្ខណៈអន្តរជាតិ

មណ្ឌលគីរី ៖ ការប្រកួតកីឡាបាញ់ កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ បានបញ្ចប់ ដោយជោគជ័យ បន្ទាប់ពីដំណើរ រយៈពេល១ថ្ងៃ នៅខេត្តមណ្ឌលគីរី ដោយមានកីឡាករចូលរួមសរុប ២៧នាក់ ចែកចេញជា៤ វិញ្ញាសា ។

លោក ស៊ិន សូផានណាក់ អគ្គលេខាធិការ សហព័ន្ធកីឡាបាញ់កាំភ្លើង បានអោយដឹងថា ការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ មានកីឡាករចូលរួមសរុប ២៧នាក់ ចែកចេញជា៤ វិញ្ញាសា ។ លោក អគ្គលេខាធិការ បន្តថា បន្ទាប់ពីការប្រកួតនេះ សហព័ន្ធ គ្រោងនឹងរៀបចំការប្រកួតថ្នាក់ជាតិ ដើម្បីស្វែងរកកីឡាករឆ្នើមចូលក្រុមជម្រើសរើស ជាតិហ្វឹកហាត់បង្កើនសមត្ថភាព និងបច្ចកេទេសអោយកាន់តែប្រសើរ ជាពិសេសសហព័ន្ឌមានផែនការបញ្ជូន កីឡាករទៅហ្វឹកហាត់ក្រៅប្រទេស និងការប្រកួតជាលក្ខណៈអន្តរជាតិ ដូចជា ក្នុងតំបន់អាស៊ាន អាស៊ី និងលើវិញ្ញាសាកីឡា អូឡាំពិកជាដើម ។

លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង បានមានប្រសាសន៍ថា គោលបំណង សំខាន់នៃការរៀបចំការប្រកួតនេះ គឺធ្វើឡើងដើម្បីពង្រឹង សមត្ថភាព កីឡាករ ដើម្បីចូលរួមការប្រកួត ជាលក្ខណៈអត្តរជាតិធំៗ ដូចជា ការប្រកួតអន្តរជាតិ នៅតំបន់អាស៊ាន កីឡាអាស៊ី ក្នុងនោះសហព័ន្ធ ក៏កំពុងពង្រឹងវិញ្ញាសាកីឡា Olympic គឺវិញ្ញាសាបាញ់កាំភ្លើង ISSF ផងដែរ ។ ប៉ុន្តែដើម្បីជោគជ័យការប្រកួតធំៗបាន លោកប្រធាន ស្នើអោយកីឡាករ គ្រូបង្វឹក បង្កើនយកចិត្តទុកដាក់លើការបណ្តុះបណ្តាល នៅលើទីលានប្រកួតជាក់ស្តែង ទាំងទ្រឹស្តី បច្ចេកទេស និងបទពិសោធន៍ប្រកួតដល់កីឡាករថ្មីៗ ដែលទើបប្រកួតរួច ។

លោក សុខ ពុទ្ធិវុធ បន្ថែមទៀតថា ក្រៅពីផ្តោតលើសិទ្ធផល ការហ្វឹកហាត់ និងការបណ្តុះបណ្តាល កាប្រកួតនេះ ក៏បានរួមចំនែក បំផុស ផ្សព្វផ្សាយកីឡាបាញ់កាំភ្លើង អោយកាន់តែទូលំទូលាយ និងរីកចម្រើន ថែមទាំងទទួលបានសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការ គ្នាអោយកាន់តែស្អិត រមួតបន្ថែមទៀត ជាពិសេសកីឡាទំនើបមួយនេះ ក៏ជាចលករអាចស្រូបទាញកីឡាករបរទេស និងភ្ញៀវទរសចរ អន្តរជាតិ មកកាន់កម្ពុជាផងដែរ ។

គួរបញ្ជាក់ថា សម្រាប់លទ្ធផលបច្ចេកទេស ការប្រកួតលើ៤វិញ្ញាសាវិញ វិញ្ញាសា OPEN លេខ១ កីឡាករ KUCH , លេខ២ RITH និងលេខ៣ កីឡាករ SOK PUTHYVUTH។ វិញ្ញាសា PRODUCTION OPTICS លេខ១ MONI, លេខ២ YOUTH និងលេខ៣ VANNMA។ វិញ្ញាសា STANDARD លេខ១ NIKOSON លេខ២ ISHIKAWA និងលេខ៣ RICHIE ៕

To Top