កីឡា

សមាជិកសភា អាល្លឺម៉ង់ម្នាក់ អំពាវនាវ ឲ្យមានការវាយប្រហារ លើអគាររដ្ឋាភិបាល របស់រុស្សី

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ សភាអាល្លឺម៉ង់ លោក Roderich Kiesewetter បានលើកឡើងថា អគារក្រសួងការពារជាតិរុស្ស៊ី ឬទីស្នាក់ការ នៃសេវាស៊ើបការណ៍ សម្ងាត់របស់ប្រទេស នៅកណ្តាលទីក្រុងមូស្គូ គឺជាគោលដៅស្របច្បាប់ ដែលគួរតែត្រូវបានវាយប្រហារ ។

គួរឲ្យដឹងដែរថាសមាជិកសភា ដែលជាអតីតមន្ត្រីបុគ្គលិក ទូទៅនៃកងទ័ព អាល្លឺម៉ង់ Bundesweh បានទទូចថាអ៊ុយក្រែនគួរ តែយកសង្រ្គាមទៅរុស្ស៊ី។

ការអំពាវនាវឱ្យមានការវាយប្រហារ លើអគាររដ្ឋាភិបាលរុស្ស៊ីបានកើតឡើង ចំពេលមានជម្លោះការទូត ចុងក្រោយរវាងទីក្រុងម៉ូស្គូ និង ទីក្រុងប៊ែរឡាំង បន្ទាប់ពីការលេច ធ្លាយនៃខ្សែអាត់សំឡេង ដែលមន្ត្រីយោធាអាល្លឺម៉ង់ បានពិភាក្សាអំពីការ វាយប្រហារដ៏មានសក្តានុពលលើស្ពាន Crimean ៕

ប្រែសម្រួល៖ស៊ុនលី

To Top