កីឡា

ក្រុមអត្តពលិកកីឡាការ៉ាតេកម្ពុជា ដណ្តើមមេដាយ ៧ គ្រឿងនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ នៅថៃ

ថៃ៖ព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេកម្ពុជា ទទួលបានមេដាយចំនួន ៧ គ្រឿង ក្នុងនោះមេដាយ ប្រាក់ ១គ្រឿង និង មេដាយ សំរឹទ្ធ ៦គ្រឿង។

ចំពោះលទ្ធផលមេដាយសំរឹទ្ធ ៥ គ្រឿងរួមមានវិញ្ញាសាកាតាក្រុមនារី៖កីឡាការិនីថាត ឆេងហ័ង កីឡាការិនី អូន ស្រីដា កីឡាការិនី ពុទ្ធា ស្រីណុច និងកីឡាការិនី រឹទ្ធ គីមលាង ។ វិញ្ញាសាកាតាក្រុម បុរស បានទៅលើកីឡាករ ហូ ហេង កីឡាករ ថេង គឹមឈា កីឡាករ ឆេងច័ន្ទដារ៉ារតនៈ កីឡាករ តាយ គីមឈ័ង ។

ចំណែកវិញ្ញាសាប្រយុទ្ធ៖កីឡាករ ជ្រុន វិរៈបុត្រ ប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦៧គីឡូក្រាម កីឡាករ សូត ផានិត ប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម កីឡាករ ស្រៀង វិរៈ ប្រយុទ្ធប្រភេទទម្ងន់ក្រោម ៨៤ គីឡូក្រាម កីឡាករ ទេព ស្ទីវយុទ្ធថាណា ប្រយុទ្ធប្រភេទទម្ងន់ក្រោម ៨៤ គីឡូក្រាម ទម្ងន់ ៥៥ មេដាយ ប្រាក់ ១គ្រឿង និងវិញ្ញាសាប្រយុទ្ធ បុរស ជាក្រុម ( ស្រៀង វិរៈ, សូត ផានិត , លី គួយហាវ , ជ្រុន វិរៈបុត្រ , ដែក សុវណ្ណរតនព , ងួន សុខក្រៃលែង , ឈាវ រក្សា)ទទួលបានមេដាយ សំរឹទ្ធ ១គ្រឿង សហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជាថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ នេះបានបញ្ជូនក្រុមប្រតិភូ នាយកបច្ចេកទេស មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេ៣៩ នាក់ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤។

កម្ពុជាបានបញ្ជូនចូលរួមដូចជា ប្រធានប្រតិភូ១រូប អនុប្រធានប្រតិភូ ១រូប នាយកបច្ចេកទេស ១ រូប មន្រ្តីបច្ចេកទេស ១រូប អាជ្ញាកណ្តាលកម្រិតអន្តរជាតិ ៤ រូប គ្រូបង្វឹក ១ រូប គ្រូជំនួយ ៤ រូប កីឡាការិនី ៨ រូប និងកីឡាករ ១៨ រូប សរុបទំាងអស់ ៣៩ រូប ។

ចំពោះការប្រកួតកីឡាការ៉ាតេជ្រើសរើសអាស៊ីអាគ្នេយ៍លើកទី១១ ក៏មាន ១១ ប្រទេសចូលរួម រួមមាន ប្រទេស កម្ពុជា ប្រទេស ឡាវ ប្រទេស មីយ៉ាន់ម៉ា ប្រទេស វៀតណាម ប្រទេស សិង្ហបូរី ប្រទេសម៉ាឡេស៊ី ប្រទេស ឥណ្ឌូនេស៊ី ប្រទេស ប្រុយណេ ប្រទេស ហ្វីលីពីន ប្រទេសទីមរ និងប្រទេសម្ចាស់ផ្ទះការប្រកួតនោះ គឺថៃ៕ ដោយ៖លី ភីលីព

To Top