កីឡា

អូទ្រីសរកបានតែ១គ្រាប់ មិនអាចឡើងទៅវគ្គ៨ក្រុម ចុងក្រោយឡើយ

AFP

ប្រកួតវគ្គ១៦ ក្រុមចុងក្រោយនិងជាការប្រកួតចុងក្រោយផងនោះអូទ្រីស បានត្រឹមបរាជ័យក្នុងលទ្ធផល១ទល់នឹង២ទៅលើក្រុមជម្រើសជាតិតួគីហើយនឹងត្រូវត្រឡប់ទៅផ្ទះវិញត្រឹមវគ្គនេះ។

១គ្រាប់ដំបូងនៅក្នុងការប្រកួតរកបានតាំងតែពីនាទីទី១ដោយកីឡាករ Demiral របស់ក្រុមតួគីប៉ុន្តែការប្រកួតនេះបានអូសបន្លាយរហូតដល់ចប់តង់ទី១គឺមិនមានគ្រាប់បាល់បន្ថែមរវាងគ្នាឡើយ។

ចូលដល់តង់ទី២តួគីមានឳកាសបន្ថែមគ្រាប់បាល់មួយទៀតដោយកីឡាករ Demiral ដដែលនៅនាទីទី៥៩ប៉ុន្តែមិនបាន១នាទីស្រួលផងអូទ្រីសបានបំបែកពងមាន់បានសម្រេចចិត្តរកតាមមួយគ្រាប់វិញដោយកីឡាករ Gregoritsch បញ្ចប់ការប្រកួតអូទ្រីស១តួគី២។

នេះមានន័យថាតួគីនឹងត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយត្រៀមប៉ះនឹងក្រុមខ្លាំងហូឡង់នៅថ្ងៃទី៧ខែកក្កដាយប់ថ្ងៃអាទិត្យវេលាម៉ោង២ព្រឹក៕

ប្រែសម្រួល៖ស៊ុនលី

To Top