កីឡា

ហូឡង់ឡើងទៅ៨ក្រុម ចុងក្រោយបានសម្រេច និងត្រូវជួបតួគី

AFP

លទ្ធផលនៃការប្រកួតយប់មិញរវាងក្រុមហូឡង់ និងរ៉ូមេនីបានកាត់សេចក្តីក្រុមដែល ត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ូឆ្នាំ២០២៤ នៅក្នុងប្រទេសអាល្ល្លឺម៉ង់។

ហូឡង់បើកឆាកស៊ីបាន១គ្រាប់ មុនតាំងពីនាទីទី២០ដោយកីឡាករខ្សែប្រយុទ្ធ Gapo ប៉ុន្តែមិនអាចបន្ថែមគ្រាប់ឬរបូតគ្រាប់វិញឡើយរហូតដល់នាទីចុងម៉ោង៨៣ និង៩០ បូក៣ ដែលទាំងពីរគ្រាប់ធ្វើបានដោយកីឡាករ Malen។

នេះមានន័យថាហូឡង់នឹងអាចឡើងទៅវគ្គ៨ក្រុមចុង ក្រោយបានហើយតាមកាលវិភាគគេនឹងត្រូវជួបក្រុមតួគីដែលទើបតែឈ្នះអូទ្រីសយប់មិញដូចគ្នាដែរ។ការប្រកួត នេះនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទី៧ខែកក្កដាវេលាម៉ោង២យប់តទៅ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top