អាល្លឺម៉ង់៖នាយប់នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិ អេស៉្បាញនឹងជួបជាមួយ ក្រុមបាល់ទាត់ម្ចាស់ផ្ទះអាល្លឺម៉ង សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯក អឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ។

នាយប់ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិ បារាំងជួបក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់។ បារាំងបានយកឈ្នះ ព័រទុយហ្គាល់ ៣ ដងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 1984 Euro 2000 និងវគ្គជម្រុះ World Cup 2026 ខណៈព័រទុយហ្គាល់ បានយកឈ្នះបារាំង ១-០ នៅវគ្គផ្តាច់ព្រ័ត្រ Euro 2016 នៅ Stade de France ៕


