ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន សហព័ន្ធខ្មែរ កីឡាហែលទឹក បានជួបសំណេះសំណាល និងលើកទឹកចិត្តប្រតិភូ កីឡាហែលទឹកកម្ពុជា ដែលនឹងចូលរួម កីឡាឣូឡាំពិក រដូវក្ដៅ លើកទី៣៣ នៅទីក្រុងបារីស ប្រទេសបារាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។

ប្រតិភូកីឡាហែលទឹក ជម្រើសជាតិកម្ពុជា ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតកីឡា អូឡាំពិករដូវក្តៅ លើកទី៣៣ ឆ្នាំ២០២៤ (2024 Summer Olympic Games) នៅទីក្រុងប៉ារីស ប្រទេសបារាំង នាឱកាសនេះមានចំនួន ៣រូប រួមមានគ្រូបង្វឹក កញ្ញា ហែម ថុនវិទីនី កីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ និងកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា ៕






