កីឡា

ប្រកួតប្រដាល់ផ្នែកនារី នៅអូឡាំពិកទីក្រុងប៉ារីស ប្រើពេលត្រឹម ៤៥វិនាទី ត្រូវគេសង្ស័យថា អ្នកឈ្នះ គឺជាកីឡាការិនី ដែលកែភេទពីបុរស

បរទេស៖ ការប្រកួតប្រដាល់ផ្នែកនារីនៅអូឡាំពិកទីក្រុងប៉ារីស ប្រទេសបារាំង បានបង្កឱ្យមានការថ្កោលទោសជាអន្តរជាតិនិងចម្ងល់អំពីភាពយុត្តិធម៌នៃការអនុញ្ញាតឱ្យ “បុរសជីវសាស្ត្រ ឬកែភេទ” អាចប្រកួតលើសង្វៀនបាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កីឡាការិនី Angela Carini របស់អ៊ីតាលី ត្រូវជួបប្រកួតជាមួយកីឡាករិនីអាល់ហ្សេរី Imani Khelif កាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រភេទទម្ងន់ ៦៦ គីឡូក្រាម ប៉ុន្តែប្រើពេលត្រឹមតែ ៤៥វិនាទីប៉ុណ្ណោះ។ បន្ទាប់ពីប្រើកណ្តាប់ដាល់ចំមុខ, Carini បានបោះមួកការពាររបស់នាងចោល ហើយបានបោះបង់ការប្រកួតដោយស្រែកថា “នេះជារឿងអយុត្តិធម៌!”។

កាលពីឆ្នាំមុន Imani Khelif គឺត្រូវបានដកសិទ្ធិពីការប្រកួតជើងឯកពិភពលោកនារី ដោយសារបរាជ័យក្នុងការធ្វើតេស្តសិទ្ធិភេទ។

Carini បានរលាស់ដៃចេញ ខណៈដែលអាជ្ញាកណ្តាលបានប្រកាសថា Khelif ជាអ្នកឈ្នះ បន្ទាប់មកបានលុតជង្គង់ទាំងស្រក់ទឹកភ្នែក។ នាងថា “ខ្ញុំធ្លាប់រងទុក្ខ។ ខ្ញុំមិនដែលមានរងការវាយដោយកណ្តាប់ដៃបែបនេះទេ វាមិនអាចទៅរួចទេក្នុងការបន្ត។

Carini ទទួលបានភាពសាមគ្គីភាពពីអ្នករិះគន់អ្នកកែភេទជុំវិញពិភពលោក ដែលបានបរិហារលើកីឡាការិនី Khelif ថាជាបុរសជីវសាស្រ្ត ឬបុរសកែភេទ និងបានតវ៉ាថាការប្រកួតនេះគឺអយុត្តិធម៌៕

ប្រែសម្រួលៈ ណៃ តុលា

To Top