ថ្ងៃទី ១១ ខែសីហា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានផ្ញើសារលិខិតអបអរសាទរ ចំពោះគណៈប្រតិភូកីឡាចិន ដែលចូលរួមការប្រកួតកីឡា អូឡាំពិករដូវក្តៅលើកទី៣៣ ។
លិខិតអបអរសាទរបានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកទី៣៣ អត្តពលិកចិនបានខិតខំប្រឹងប្រែងនិងមានភាពអង់អាចក្លាហាន ដណ្ដើមបានមេដាយមាសចំនួន៤០គ្រឿង មេដាយប្រាក់២៧គ្រឿង និងមេដាយសំរឹទ្ធ២៤គ្រឿង សម្រេចបាននូវសមិទ្ធផលទាំងស្នាដៃ ផ្នែកកីឡានិងអរិយធម៌ខាងវិញ្ញាណ ដែលបានដណ្តើមកិត្តិយស ជូនមាតុប្រទេសនិងប្រជាជន។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល ចំពោះអ្នកទាំងអស់គ្នា !
លិខិតអបអរសាទរ បានលើកឡើងបន្តថា អត្តពលិកចិនបានផ្សព្វផ្សាយស្មារតីនៃកីឡាចិន និងស្មារតីនៃកីឡាអូឡាំពិក ឈ្នះមេដាយមាសប្រកប ដោយគុណធម៌ និងស្អាតស្អំ និងអនុវត្តយ៉ាងសកម្មនូវបាវចនាអូឡាំពិក ពោលគឺ”កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង កាន់តែសាមគ្គីគ្នា” ដោយធ្វើការប្រកួតប្រជែង ដោយយុត្តិធម៌ និងផ្លាស់ប្តូរមិត្តភាព ជាមួយអត្តពលិកមកពីជុំវិញពិភពលោក បង្ហាញពីកម្លាំងនិងមុខមាត់ របស់ប្រទេសចិនទៅកាន់ពិភពលោក ផ្សព្វផ្សាយសំឡេង របស់ប្រទេសចិន និងស្មារតីរបស់ប្រទេសចិន ៕