The goal នៅថ្ងៃនេះ បានចេញផ្សាយរបស់ក្លឹប Southampton បានប្រកាសបណ្តេញគ្រូបង្វឹកលោក Russell Martin ចេញពីតំណែងហើយ ក្រោយបរាជ័យប្រកួត ក្នុងលីគយ៉ាងអាក្រក់កាលពីយប់មិញ។
បរាជ័យយ៉ាងធ្ងន់ធ្ងរយប់មិញទៅលើក្រុម Spurs ក្នុងលទ្ធផលដល់ទៅ៥ទល់នឹង០ គឺជាលទ្ធផលអាក្រក់បំផុតក្នុង ប្រវត្តិសាស្ត្រហើយធ្វើឲ្យក្រុម ស្ថិតនៅពីតំបន់ សុវត្ថិភាពត្រឹមតែ៩ពិន្ទុប៉ុណ្ណោះ។
បុរសវ័យ៣៨ឆ្នាំរូបនេះ បានចូលមកកាន់តំណែង ជាគ្រូបង្វឹករបស់ក្លឹប តាំងតែពីខែឧសភា ប៉ុន្តែលទ្ធផលរដូវ កាលថ្មីគួរឲ្យខកចិត្តយ៉ាងខ្លាំង ដោយអាចយកឈ្នះបានតែ១ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំង១៦ដង ចុងក្រោយហើយបច្ចុប្បន្នគ្រូ បង្វឹកឈុតក្រោយ២១ឆ្នាំ របស់ក្លឹបគឺលោក Simon Rusk នឹងត្រូវមកកាន់តំណែង បណ្តោះអាសន្ន៕
ប្រែសម្រួល៖ស៊ុនលី