យោងតាមការចេញផ្សាយរបស់ The Goal បានអះអាងថា ក្លឹបបិសាចក្រហម Man UTD និងគ្រូបង្វឹកលោក Ruben Amorim បានបង្ហាញភាពមិនច្បាស់លាស់ថា អនាគតកីឡាករ Marcus Rashford នឹងអាចមានឳកាសបង្ហាញខ្លួន ប្រកួតឲ្យក្លឹបបិសាចក្រហម Man UTD សាជាថ្មីនោះឡើយ ។
កីឡាករខ្សែប្រយុទ្ធរូបនេះបានឃ្លាតឆ្ងាយ ពីក្លឹបចាប់តាំងតែពីសប្តាហ៍ដំបូង ដែលគ្រូបង្វឹកលោក Ruben Amorim បានធ្វើដំណើរមកដល់ក្លឹប ដើម្បីទទួលយកការងារជាគ្រូបង្វឹក ហើយកីឡាករវ័យ២៧ឆ្នាំរូបនេះ គឺមិនអាចបង្ហាញខ្លួន លេងឲ្យក្លឹបបានញឹកញាប់នោះទេ ។
គួរឲ្យដឹងដែរថា ចាប់តាំងតែពីពេលដែលកីឡាករ បានសារភាពថានឹងត្រូវតែរកក្លឹបថ្មី នោះរូបគាត់មិនត្រូវបានគ្រូ បង្វឹកដាក់ឲ្យមានឈ្មោះ ក្នុងបញ្ជីកីឡាករប្រកួតឡើយ៧ ប្រកួតចុងក្រោយរួម ទាំងប្រកួតយប់មិញទល់នឹង Arsenal ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី