កីឡា

លោក លន់ សាមឌី ៖ ការប្រកួតលក្ខណៈអន្តរជាតិ ធ្វើឡើងដើម្បីអភិវឌ្ឍន៍ ធនធានមនុស្ស ទាំងគ្រូបង្វឹក អត្តពលិកមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាល

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិត្រូនិក Vikingz Warrior Mekong Invitations 2025 លើវិញ្ញាសា Mobile Legends Bang Bang លក្ខណៈអន្តរជាតិ ធ្វើឡើដើម្បីអភិវឌ្ឍន៍ ធនធានមនុស្ស រួមមានគ្រួបង្វឹក កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាល ការប្រកួតរៀបចំ ដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា “Esport”សហការជាមួយ TY Media ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។

ក្នុងឱកាសពិធីការប្រកួតជាផ្លូវការចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ( Signing Ceremony Of Memor andum Of Unerstaning Between Khmer Beverages and TY Media នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់ TY Media អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា។

លោក លន់ សាមឌី បានប្រាប់ឲ្យថា ក្នុងនាមប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ខ្លួនលោកផ្ទាល់ និងក្រុមគ្រួសារ Ssports កម្ពុជាសូមធ្វើការ អរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនភេសជ្ជៈ Vikingz បានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអេឡិត្រូនិក Vikingz Warrior Mekong Invitations 2025 លើវិញ្ញាសា Mobile Legends Bang Bang នេះឡើង ការប្រកួតនេះ គឺស្របទៅតាមផែនការអភិវឌ្ឍន៍ របស់សហព័ន្ធចង់ ឲ្យមានការប្រកួតលក្ខណៈអន្តរជាតិ ឲ្យបានកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍ ធនធានមនុស្សរួមមានគ្រួបង្វឹក កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាល ។

យ៉ាងណាបើតាមគោលការណ៍ របស់សហព័ន្ធ និងក្រសួងអប់រំយុវជន និងកីឡា គឺក្រៅតែពីម៉ោងប្រកួត និងពេលហ្វឹកហាត់ គឺសុទ្ធតែមានពេលវេលាគ្រប់គ្រាន់ ដើម្បីសិក្សាផងដែរ។ រហូតមកដល់ឆ្នាំ២០២៥ នេះលោកបានព្យាយាមទាក់ទងទៅកាន់ក្រុម Khmer Beverages ដើម្បីបានជួយដល់ Queen Legends ជារដូវកាលទី១ និងដំបូងបំផុតសម្រាប់លីគនារីនៅកម្ពុជា នៅទីបំផុតគឺទទួលបានផ្លែផ្កាការជួយឧបត្ថម្ភគាំទ្រពីក្រុម Khmer Beverages ។

អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា លោកនឹងផ្ដល់នូវទឹកប្រាក់ប្រមាណជា២ម៉ឺនដុល្លារអាមេរិក ប្រសិនបើក្រុមកីឡា E Sports កម្ពុជាអាចយកបានភាពជោគជ័យ ឬក៏ឈ្នះមេដាយមាសជូនជាតិមាតុភូមិក្នុងការប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME ឆ្នាំ២០២៣ លើកទី៣៣ នឹងធ្វើឡើងនៅទឹកដីថៃ នាចុងឆ្នាំ២០២៥ នេះ។

លោកក៏បានសន្យាថា នឹងផ្ដល់កាដូ ២ ម៉ឺនដុល្លារ ប្រសិនបើខាង E Sports ឈ្នះមេដាយមាស បន្ទាប់ពីអាចក្លាយជាកីឡាករក្នុងក្រុម E Sports បានហើយ លោកសង្ឃឹមថា ថ្ងៃណាមួយប្អូនៗ ដែលជា Players ទាំងអស់អាចចាប់ផ្ដើមវិវឌ្ឍន៍ខ្លួនក្លាយ ទៅជាអ្នកសរសេរកម្មវិធី ដើម្បីធ្វើវាឲ្យក្លាយមកជារបស់ខ្លួនបាន៕

To Top