ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ យកឈ្នះខេត្តព្រៃវែង ក្នុងលទ្ធផល ៨-២

ត្បូងឃ្មុំ៖ ជំនួបជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ ធ្វើបានល្អដោយយកឈ្នះលើព្រៃវែង ក្នុងលទ្ធផល8-2កាលពីសប្តាហ៍ទី៧ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។

លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអបអរសាទរ និងឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាករសមាគមកីឡាបាល់ទាត់ត្បូងឃ្មុំ ថវិកាចំនួន ១លានរៀល។

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ បានចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។
គូសបញ្ជាក់ផងដែរថា៖ ពានរង្វាន់ សម្តេច តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ ២០២៤ កន្លងទៅ បាន ទៅលើ ក្រុមបាល់ទាត់ ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន៕
ដោយ៖ ជឿន សុធន
រូបភាព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ
