កីឡា

ម៉ារ៉ុក ឈ្នះ ស្កុតឡែន ១–០ ជាមួយការបំបែកកំណត់ត្រា គ្រាប់បាល់លឿនបំផុត នៅ World Cup 2026

​នៅក្នុងការប្រកួតជុំទី២ នៃពូល C ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រុមជម្រើសជាតិម៉ារ៉ុក បានយកឈ្នះលើក្រុមស្កុតឡែន ក្នុងលទ្ធផល ១–០ នៅកីឡដ្ឋាន Boston Stadium សហរដ្ឋអាមេរិក ។

​​គ្រាប់បាល់ប្រវត្តិសាស្ត្រ នាទីទី ២ ខ្សែបម្រើ Ismael Saibari របស់ម៉ារ៉ុក បានស៊ុតបញ្ចូលទីយ៉ាងស្អាតនៅវិនាទីទី ៧១ បន្ទាប់ពីទទួលបានការបញ្ជូន បាល់យ៉ាងមុតស្រួចពី Brahim Díaz។ នេះជាគ្រាប់បាល់ដែលលឿនបំផុត ប្រចាំព្រឹត្តិការណ៍ World Cup 2026 គិតមកទល់ពេលនេះ។

​ការប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្រោយការនាំមុខ ស្កុតឡែន បានព្យាយាមវាយបក និងទាមទារបាល់ពិន័យប៉េណាល់ទីនៅវគ្គទី២ ប៉ុន្តែត្រូវបានបដិសេធដោយ VAR ខណៈដែលម៉ារ៉ុក ក៏មានឱកាសមាសជាច្រើន ក្នុងការបន្ថែមគ្រាប់បាល់តែធ្វើមិនបានសម្រេច។

​ស្ថានភាពក្នុងពូល ជ័យជម្នះនេះ ធ្វើឱ្យម៉ារ៉ុកមាន ៤ ពិន្ទុក្នុងដៃ (បន្ទាប់ពីស្មើប្រេស៊ីល ១–១ នៅប្រកួតដំបូង និងមានឱកាសខ្ពស់ក្នុងការឡើងទៅវគ្គបន្ត ។ ចំណែកឯស្កុតឡែននៅតែមាន ៣ ពិន្ទុដដែល ហើយត្រូវសម្រេចវាសនានៅប្រកួតចុងក្រោយទល់នឹងក្រុមខ្លាំងប្រេស៊ីល ។

To Top