កីឡា

ប្រេស៊ីលឡើងកូដវិញហើយ! ប្រេស៊ីល លត់ ហៃទី ៣–០ ឡើងឈរកំពូលក្នុងពូល C នៃ World Cup 2026

នៅក្នុងការប្រកួតជុំទី២ នៃពូល C ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រុមសាំបាប្រេស៊ីល បានស្តារមុខមាត់ឡើងវិញយ៉ាងអស្ចារ្យដោយបានយកឈ្នះលើក្រុមហៃទី ក្នុងលទ្ធផល ៣–០ នៅកីឡដ្ឋាន Philadelphia Stadium សហរដ្ឋអាមេរិក។

​ការលេងរបស់ Matheus Cunha ខ្សែប្រយុទ្ធរបស់ក្លិប Manchester United រូបនេះរកបាន ២ គ្រាប់ម្នាក់ឯងនៅវគ្គទី១ នាទីទី ២២ និង ៣៥ បន្ទាប់ពីទទួលបានឱកាសលេងជាជម្រើស ១១ នាក់ដំបូង។

​គ្រាប់បាល់ទី៣ ដោយ Vinícius Júnior នៅចុងវគ្គទី១ នាទីទី ៤៥+២ ខ្សែប្រយុទ្ធឆ្នើម Vinícius Júnior បានបន្ថែមគ្រាប់ទី៣ យ៉ាងស្អាត ក្រោយការបញ្ជូនបាល់យ៉ាងល្អពី Lucas Paquetá។

​ជ័យជម្នះនេះធ្វើឱ្យប្រេស៊ីលមាន ៤ ពិន្ទុ ឡើងទៅឈរលេខ ១ ក្នុងពូល C បណ្តោះអាសន្ន។ ដោយឡែក ក្រុមហៃទីបានក្លាយជាក្រុមដំបូងគេបង្អស់ដែលត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2026 នេះជាផ្លូវការ បន្ទាប់ពីចាញ់ ២ ប្រកួតជាប់គ្នា។

To Top