ក្រុមជម្រើសជាតិហូឡង់ បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2026 ដោយបានលត់ ស៊ុយអែតក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥–១ នៅកីឡដ្ឋាន Houston Stadium សហរដ្ឋអាមេរិក។
ការទទួលបាន ៣ ពិន្ទុបន្ថែមនេះ បានជួយឱ្យហូឡង់ឡើងទៅឈរនៅកំពូលតារាងនៃពូល F និងធានាកៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយជាផ្លូវការ។

តង់ទីមួយខ្សែប្រយុទ្ធ Brian Brobbey បានធ្វើឱ្យអ្នកគាំទ្រហូឡង់ផ្ទុះការត្រេកអរយ៉ាងខ្លាំង ដោយរកបាន ២ គ្រាប់ម្នាក់ឯងនៅនាទីទី ៥ និងនាទីទី ១៧ ជួយឱ្យហូឡង់នាំមុខ ២–០។
តង់ទីពីរ ខ្សែប្រយុទ្ធរបស់ក្រុម Liverpool គឺ Cody Gakpo រកបាន ២ គ្រាប់បន្ថែមទៀតនៅនាទីទី ៤៧ និង ៥៤ បំបែកក្តីសង្ឃឹមរបស់ស៊ុយអែត។

គ្រាប់វាយបក ស៊ុយអែតរកបានគ្រាប់មួយគ្រាប់ដោយ Anthony Elanga នៅនាទីទី ៥៩ ប៉ុន្តែនៅចុងម៉ោងទៅហើយ នាទីទី ៨៩ កីឡាករដូរចូល Crysencio Summerville បានស៊ុតបញ្ចូលទីគ្រាប់ទី ៥ បិទការប្រកួតយ៉ាងល្អឥតខ្ចោះ។
ទោះបីជាស្ថិតិនៃការស៊ុតរបស់ស៊ុយអែតមានចំនួនច្រើនជាង ស៊ុត ២០ ដង ចំគោលដៅ ៩ ដងក៏ដោយ ប៉ុន្តែភាពមុតស្រួចរបស់តំបន់ប្រយុទ្ធហូឡង់ រួមផ្សំនឹងការសង្គ្រោះបាល់យ៉ាងអស្ចារ្យរហូតដល់ទៅ ៧ ដងពីអ្នកចាំទី Bart Verbruggen បានធ្វើឱ្យហូឡង់ក្លាយជាម្ចាស់ជ័យជម្នះដ៏អស្ចារ្យនៅក្នុងជំនួបនេះ។

