កីឡា

អេស្ប៉ាញស៊ុតបាន៤គ្រាប់ បញ្ចូលទីអារ៉ាប៊ីសាអូឌីតឡើង ឈរលេខ១ក្នុងពូល H

ប្រកួតយប់មិញនេះ អេស្បាញធ្វើបានល្អកាលពីប្រកួតមុន ដោយអាចយកឈ្នះក្រុមអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០។

អេស្បាញធ្វើការគ្រប់គ្រងបាល់ បានច្រើនដល់ទៅ៦៥ភាគរយ និងព្យាយាមស៊ុតបញ្ចូលទី២១ដងមុនពេល ដែលអាចបំបែកពងមាន់បានសម្រេច នៅនាទីទី១០ដោយខ្សែប្រយុទ្ធ Lamine Yamal ។

បន្តបន្ទាប់គ្រាប់បាល់ដោយកីឡាករ Oyarzarbal នាទីទី២១និង២៤និង១គ្រាប់ទៀតជាបាល់បញ្ចូលទីខ្លួនឯងរបស់អារ៉ាប៊ីសាអូឌីតកីឡាករ Altambaktiនាទីទី៤៩។

បញ្ចប់ការប្រកួតនេះអេស្បាញយកបាន៣ពិន្ទុ ឈរនៅកំពូលតារាងពូល H មាន៤ពិន្ទ ហើយក្នុងនោះអារ៉ាប៊ីសាអូឌីត ធ្លាក់ទៅបាតតារាងមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top