ភ្នំពេញ ៖ ក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមជាអធិបតីភាពជាមួយលោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រីថៃ ក្នុងពិធីប្រគល់ និងទទួលមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី២៨ កញ្ញា ២០២៣ ៕
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងលោក ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីរក្សាបានប្រយោជន៍ជូនពលរដ្ឋសងខាង។ ក្នុងជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២១ ខែកញ្ញានេះ លោក ហេង សួរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Cherdkait Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានថាមពល និងអគ្គនាយកដ្ឋានប្រេងកាត នៅទីស្ដីការក្រសួងរ៉ែ និងថាមពល យោងតាមក្រសួងរ៉ែបានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ថ្ងៃនេះ ជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសកម្ពុជា និងថៃ ទទួលបាននាយករដ្ឋមន្រ្តីថ្មី ក្នុងថ្ងៃតែមួយ ដូច្នេះសម្ដេច សង្ឃឹមថា នាយករដ្ឋមន្ដ្រីថ្មីទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែរីកចម្រើនថែមទៀត។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភា...
ភ្នំពេញ ៖ វិស័យរដ្ឋ និងឯកជននៃប្រទេសកម្ពុជា-ថៃ បានរៀបចំវគ្គបណ្តុះបណ្ដាល ក្នុងការជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះខាងផ្លូវទឹក (Water Rescue) ដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះអាយុជីវិតជន រងគ្រោះខាងផ្លូវទឹកនៅក្នុងខេត្ដព្រះសីហនុ។ វគ្គបណ្ដុះបណ្ដាលនេះ សហការរួមគ្នារវាង រដ្ឋបាលខេត្តព្រះសីហនុ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា យោធាជើងទឹកថៃ មន្ទីរពេទ្យក្រុងបាងកក និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនក្រុង ថេបឌុសិតវេចឆៈកាន...
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា-ថៃ នឹងពិនិត្យឡើងវិញ នូវការជំរុញឲ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯង ឆ្លងកាត់ទៅវិញទៅមក រវាងប្រទេសទាំងពីរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃ២ មីនា ក្នុងឱកាសអនុញ្ញាតឲ្យ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ ។ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានសង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ នឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយ ព្រមទាំងបើកច្រកព្រំដែនឡើងវិញផងដែរ។ លោកឯកអគ្គរាជទូតគូសបញ្ជាក់ថា «បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្បើយ ប្រទេសទាំងពីរបានបើកព្រំដែន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក Chardkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ទើបតែងតាំងថ្មី បានប្ដេជ្ញារួមគ្នាបន្តកិច្ចសហការទប់ស្កាត់ និងបង្ក្រាបនូវអំពើជួញដូរ មនុស្សឆ្លងដែន។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង នាថ្ងៃទី១...