សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា ក្រសួងយេនឌ័ររបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ជនរងគ្រោះកូរ៉េខាងត្បូងម្នាក់ ជាទាសករផ្លូវភេទដោយបង្ខំ នៅក្នុងផ្ទះបនយោធារបស់ប្រទេសជប៉ុន នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានទទួលមរណភាពនៅក្នុងសប្តាហ៍នេះ ហើយចំនួនជនរងគ្រោះដែលនៅរស់រាន មានជីវិតត្រូវបានកាត់បន្ថយមកត្រឹម៩នាក់ ។ ក្រសួងសមភាពយេនឌ័រ និងក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមការស្នើសុំរបស់ក្រុមគ្រួសារសពនោះទេ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានរិះគន់ទៅលើកិច្ចព្រមព្រៀង របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ដើម្បីជំរុញការដាក់ពង្រាយ ទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ សម្រាប់ការបង្កើនភាពតានតឹងដល់ “មាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ”...
ប៉េកាំង៖ គោលនយោបាយគាំទ្រអាមេរិកដ៏លើសលប់ របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol រួមទាំងកិច្ចព្រមព្រៀងទប់ស្កាត់នុយក្លេអ៊ែរថ្មី របស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក ដែលអាចអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន បញ្ជូននាវាមុជទឹក នុយក្លេអ៊ែរទៅកូរ៉េខាងត្បូង បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីប្រទេសជិតខាងរបស់ខ្លួន ចិន រុស្ស៊ី និង ប្រទេសកូរ៉េខាងជើង ដោយមានក្រុមអ្នកវិភាគឲ្យដឹងថា គោលនយោបាយការបរទេសដ៏ខ្លាំងក្លា របស់លោក Yoon បាន “បាត់បង់តុល្យភាព” ហើយទំនងជានឹងមើលឃើញ...
សេអ៊ូល៖ មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង បានរិះគន់គោលនយោបាយការបរទេស របស់ប្រធានាធិបតីលោក Yoon Suk-yeol ចំពោះសហរដ្ឋអាមេរិកថា ជាការអាម៉ាស់កាលពីថ្ងៃសុក្រ នៅពេលនិយាយអំពីកិច្ចប្រជុំ កាលពីថ្ងៃពុធរវាងលោក Yoon និងសមភាគីសហរដ្ឋអាមេរិកលោក ចូ បៃដិន ។ លោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងសំខាន់ ក្នុងកិច្ចប្រជុំគណបក្សបានឲ្យដឹងថា “ទាក់ទងទៅនឹងច្បាប់កាត់បន្ថយអតិផរណា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងខ្លាំង ចំពោះតម្រូវការរបស់ សហរដ្ឋអាមេរិក ក្នុងការហាមឃាត់ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង ដើម្បីបំពេញចន្លោះនៃការនាំចេញ បន្ទះឈីប ដែលបន្សល់ទុកដោយមិត្តភក្ដិអាមេរិក របស់ពួកគេនៅក្នុងទីផ្សារប្រទេសចិន។ លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សន្និសីទសារព័ត៌មានមួយថា ទង្វើរបស់សហរដ្ឋអាមេរិក គឺជាការគំរាមកំហែងតាមសៀវភៅសិក្សា ដែលរំខានយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មជាទៀង ទាត់រវាងក្រុមហ៊ុន និងធ្វើឱ្យខូចដល់បទប្បញ្ញត្តិទីផ្សារ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធានា កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីប្រឆាំងនឹងការគំរាមកំហែង នុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ក្រុងវ៉ាស៊ីនតោនបានយល់ព្រម ដាក់ពង្រាយនាវាមុជទឹកប្រដាប់អាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកជាទៀងទាត់ ទៅកាន់កូរ៉េខាងត្បូង និងចូលរួមជាមួយក្រុងសេអ៊ូល ក្នុងប្រតិបត្តិការផែនការនុយក្លេអ៊ែររបស់ខ្លួន ។ ជាថ្នូរនឹងគ្នា ប្រទេសកូរ៉េខាងត្បូងបាន យល់ព្រមមិនអភិវឌ្ឍអាវុធ...
បរទេស៖ មន្ត្រីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងដាក់ពង្រាយ នាវាមុជទឹកដែល បំពាក់ដោយអាវុធនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង។ គោលបំណងដើម្បីរារាំងកូរ៉េខាងជើង ពីការបាញ់មីស៊ីលបន្ថែមទៀត ការដាក់ពង្រាយនេះក៏ទំនងជាមានគោលបំណងធានាដល់ សាធារណជនកូរ៉េខាងត្បូងផងដែរ ដែលថ្មីៗនេះបានដឹងថា សហរដ្ឋអាមេរិក បានធ្វើចារកម្មលើ រដ្ឋាភិបាលរបស់ពួកគេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមមន្ត្រីបាននិយាយនៅក្នុង...
ប៉េកាំង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានចាកចេញ ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចមួយ ក្នុងអំឡុងពេលដែលលោក ត្រូវបានគេរំពឹងថា នឹងប្រឈមមុខ នឹងការបង្ខិតបង្ខំ របស់សហរដ្ឋអាមេរិក កាន់តែខ្លាំង ដើម្បីបម្រើយុទ្ធសាស្ត្រ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ប្រទេសចិន ជាពិសេសនៅក្នុង វិស័យបន្ទះឈីប ។...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីមួយរូប នៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថា ប្រទេសកូរ៉េខាងត្បូង មិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដើម្បីជាស្ថិរភាពក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់មន្រ្តីរូបនោះថា “មិនមានច្បាប់ណាមួយនៅក្នុងច្បាប់ របស់កូរ៉េខាងត្បូងដែលហាមឃាត់...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូអាចផ្តល់អាវុធទំនើបៗ ដល់ប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានបង្ហាញការផ្លាស់ប្តូរគោលនយោបាយ ដែលអាចកើតមានទាក់ទងនឹង...