ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានបរិហារខ្លឹមសារអវិជ្ជមានទាក់ទងនឹងតៃវ៉ាន់ ដែលរួមបញ្ចូលនៅក្នុងច្បាប់អនុញ្ញាត ការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ នាពេលថ្មីៗនេះ។ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការ កោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានដោយបន្ថែមថាការដាក់ បញ្ចូលខ្លឹមសារបែបនេះគឺជា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងកម្លាំងតៃវ៉ាន់ និងបង្កបញ្ហានៅច្រកសមុទ្រតៃវ៉ាន់។ អ្នកនាំពាក្យបានលើកឡើងថា “សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បានថ្កោលទោសការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ ដោយបានរំលឹកឡើងវិញថា សំណួរតៃវ៉ាន់ គឺជាបន្ទាត់ក្រហមដំបូង ដែលមិនត្រូវឆ្លងកាត់នៅក្នុង ទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតប ទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ អំពីការប្រកាសថ្មីៗនេះរបស់សហរដ្ឋអាមេរិកអំពីជំនួយយោធា និងការលក់អាវុធដល់តំបន់តៃវ៉ាន់។ សេតវិមានកាលពីថ្ងៃទី២១ ខែធ្នូ បានប្រកាសជំនួយយោធាដែលមានតម្លៃ...
បរទេស៖ គណៈប្រតិភូមន្ត្រីចិនដឹកនាំដោយ អភិបាលរងក្រុងសៀងហៃ បានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់ នៅថ្ងៃច័ន្ទនេះដើម្បីចូលរួមវេទិកាប្រចាំឆ្នាំ city-to-city forum ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយកើតឡើង នៅពេលដែលភាពតានតឹងផ្នែកយោធា និងនយោបាយ រវាងភាគីទាំងពីរកើនឡើង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិន ដែលទាមទារកោះដែល គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន...
បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានរាយការណ៍ពីការកើនឡើង នៃសកម្មភាពយោធារបស់ចិន នៅជុំវិញកោះនេះ ថ្ងៃអង្គារ រួមទាំងយន្តហោះយោធាចំនួន ៤៧ គ្រឿង ដោយកោះតៃវ៉ាន់មានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការវិលត្រឡប់របស់ប្រធានាធិបតីរបស់ខ្លួន Lai Ching-te ពីដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថា...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានថ្កោលទោសការលក់អាវុធ របស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ និងបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងរបស់ខ្លួន ក្នុងការបង្កើតអាវុធក្នុងតំបន់ នេះបើយោងតាមករចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាស របស់សហរដ្ឋអាមេរិកអំពីការ យល់ព្រមលើការលក់អាវុធចំនួន ៣៨៥ លានដុល្លារដល់កោះតៃវ៉ាន់។ លោក ក៏បានរិះគន់អាជ្ញាធររបស់គណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យនៅតៃវ៉ាន់...
តៃប៉ិ៖ យោធារបស់កោះតៃវ៉ាន់ បានធ្វើសមយុទ្ធការពារ ដែនអាកាសរយៈពេលមួយព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកល្បងការឆ្លើយតប និងនីតិវិធីនៃការចូលរួមរបស់ខ្លួន នៅមុនពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Lai Ching-te នៅចុងសប្តាហ៍ទៅកាន់ដែនមហាសមុទ្រប៉ាស៊ីហ្វិក ដែលនឹងរួមបញ្ចូលគ្នាជាមួយ សហរដ្ឋអាមេរិកផងដែរ ។ យោងតាមការវាយតម្លៃរបស់កោះតៃវ៉ាន់ និងមន្ត្រីសន្តិសុខក្នុងតំបន់បានឱ្យដឹងថា ប្រទេសចិន ទំនងជានឹងចាប់ផ្តើមសមយុទ្ធយោធា នៅប៉ុន្មានថ្ងៃខាងមុខនេះនៅជិតកោះតៃវ៉ាន់ ដោយយកហេតុផលនៃការធ្វើដំណើរ នាពេលខាងមុខរបស់លោក Lai...
បរទេស៖ ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលទំនើប នៅលើខ្សែសង្វាក់កោះជប៉ុន ដែលនៅជិតកោះតៃវ៉ាន់ គឺកំពុងជំរុញឱ្យមានការឆ្លើយតប យ៉ាងខឹងសម្បារពីទាំងប្រទេសចិន និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងរៀបចំ ផែនការយោធារួមគ្នាជាមួយប្រទេសជប៉ុន ដើម្បីដាក់ពង្រាយប្រព័ន្ធគ្រាប់រ៉ុក្កែតចល័តខ្ពស់ (HIMARS) និងសព្វាវុធផ្សេងទៀតទៅកាន់កោះ Nansei របស់ប្រទេសជប៉ុន, នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃអាទិត្យដោយ...
តៃប៉ិ៖ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់ បានលើកឡើងនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនឹងបន្តវិធីសាស្រ្តមិត្តភាពរបស់ខ្លួន ឆ្ពោះមកកាន់កោះតៃវ៉ាន់ដដែល បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ហើយកោះតៃវ៉ាន់ នឹងធ្វើការដើម្បីទប់ទល់នឹងប្រទេសចិនពីការ “បង្កើតបញ្ហា” ក្នុងអំឡុងពេលអន្តរកាល ។ លោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្សសាធារណរដ្ឋ សម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក និងគូប្រជែងក្នុងការបោះឆ្នោត ជាមួយអនុប្រធានាធិបតី គណបក្សប្រជាធិបតេយ្យ គឺលោកស្រី Kamala Harris...
តៃប៉ិ៖ នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា ខ្លួនមានបំណងបញ្ជូនយន្តហោះចម្បាំង F-16V ថ្មីដំបូងគេនៅដំណាច់ឆ្នាំនេះ ដោយបានស្តីបន្ទោស ពី“ការប្រែប្រួលភ្លាមៗ” នៅក្នុងស្ថានភាពអន្តរជាតិ ចំពោះការពន្យារពេលសម្រាប់ការ នាំមកកាន់ដែនកោះរបស់ពួកគេ ។ សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩ បានអនុម័តលើការលក់យន្តហោះចម្បាំង F-16 របស់ក្រុមហ៊ុន Lockheed Martin ដែលគិតជាទឹកប្រាក់ចំនួន ៨ពាន់លានដុល្លារ...
បរទេស៖ ប្រទេសចិនកាលពីថ្ងៃសុក្របានព្រមានជប៉ុនថា ជប៉ុនគួរតែត្រៀមខ្លួន “ដើម្បីបង់ថ្លៃដ៏ធ្ងន់” ប្រសិនជប៉ុនជ្រៀតជ្រែកក្នុងផែនការរបស់ ទីក្រុងប៉េកាំងសម្រាប់កោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាខេត្តដែលបែកបាក់របស់ចិន ហើយដែលនៅថ្ងៃណាមួយត្រូវតែរួបរួមគ្នា ជាមួយចិនដីគោកឡើងវិញដោយបង្ខំ ប្រសិនបើចាំបាច់។ ស្ថានទូតចិននៅទីក្រុងតូក្យូ បានចេញការព្រមាននេះ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ក្នុងសប្តាហ៍នេះដោយក្រុមសមាជិកសភាជប៉ុនទាំងពីរបក្ស រួមទាំងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Shigeru Ishiba ដែលជាបេក្ខជនដ៏មានសក្តានុពល ក្នុងការធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន។ លោក...