ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លី ណាវុឍ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចូលរួមពិធីបិទ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ថ្លែងក្នុងពិធីនោះ...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិត របស់វិទ្យុអាស៊ីសេរី ជាភាសាខ្មែរ (RFA Khmer) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលបានមួលបង្កាច់មកលើលោក ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និសីទ សារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។សន្និសីទសារព័ត៌មាន ដែលរៀបចំធ្វើឡើង នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានការអញ្ញើញ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវអនុសាសន៍ កំណែទម្រង់មុតស្រួច ចំនួន៥ចំណុច ស្តីពីពលករទេសន្តរប្រវេសន៍ ដើម្បីបង្ហាញ ពីតម្លាភាព និងប្រសិទ្ធភាព ក្នុងការធានាប្រយោជន៍ ជាអតិបរមាជូនទេសន្តរប្រវេសករ ។ អនុសាសន៍កំណែទម្រង់ មុតស្រួចចំនួន៥ចំណុច នោះរួមមាន ៖ទី១. ការលុបអាជ្ញាបណ្ណទីភ្នាក់ងារឯកជន ដែលមិនមានសកម្មភាព...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហ្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះបានអញ្ជើញ បើកសិក្ខាសាលា បណ្តុះបណ្តាល ស្តីពីការពង្រឹងទីភ្នាក់ងារ ជ្រើសរើសឯកជនកម្ពុជា ក្នុងការជ្រើសរើសពលករ ប្រកបដោយក្រមសីលធម៌ ដែលរៀបចំឡើង នៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ...
ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយលើកឡើង ៦ចំណុច ពាក់ព័ន្ធនឹង សិទ្ធិសេរីភាព សហជីព នៅកម្ពុជា និងបញ្ជាក់ថាក្រសួងការងារ មិនទុកចោលករណីណាមួយ ដែលលើកឡើង ដោយសហជីព នោះឡើយ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីវឌ្ឍនភាព នៃការជួយពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីពលរដ្ឋ៥៧រូប ហើយត្រូវបានអន្តរាគមន៍ឱ្យត្រឡប់មកវិញ ខណៈដែលពលរដ្ឋមួយចំនួនទៀត នឹងវិលមកកម្ពុជាវិញនៅពេលខាងមុខ ។ ក្រសួងបញ្ជាក់ថា៖ “ក្រសួងបានសហការយ៉ាងសកម្ម ជាមួយក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការធ្វើតេស្តជំនាញ និងភាសាជប៉ុន សម្រាប់ពលករជំនាញ ផ្នែកការងារនៅភោជនីយដ្ឋាន ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ផ្នែកការងារនៅ ភោជនីយដ្ឋាន ចំនួន៣លើក...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការធ្វើតេស្តស្វែង រកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីចំនួន ៣ ៧៥៣នាក់ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤តាមបទបញ្ជាលេខ០១ ប.ប. ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រោយការធ្វើតេស្ត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...