ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីគម្រោងអភិវឌ្ឍជីវភាព សហគមន៍តំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តតំបន់ទេទឹកពុះ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោក បានថ្លែងថា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន គាំទ្រឱ្យមានការរៀបចំគម្រោងអភិវឌ្ឍន៍កោះស្រឡៅ ក្នុងភូមិសាស្រ្តឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ទៅជាកោះអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា នៅពេលខាងមុខ។ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានជំនាញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងថា «ក្រសួងបរិស្ថានគាំទ្រឱ្យមានការរៀបចំ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម និងប្លាស្ទិកក្នុងរដូវបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា។ ការកាត់បន្ថយបានត្រូវមើលឃើញ តាមរយៈការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកថង់ប្លាស្ទិកចោលផ្តេសផ្តរាស់ ដូចបណ្តាឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំ នៃប្រជាពលរដ្ឋ មកធ្វើបុណ្យទៀនតាមប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាមផ្លូវសាធារណៈនានា។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃអង្គារ...
ភ្នំពេញ ៖ ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន កាលពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៥ បានចុះពិនិត្យ និងចាត់វិធានការលើទីតាំងមួយកន្លែងនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ដែលជនខិលខូច បានធ្វើការឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ ភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin)ជំហានទី២ កម្មវិធី CHAKRA STEM APP នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់។ លោករដ្ឋមន្រ្តី អ៊ាង...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំការប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមប្រធានបទ «ផ្លូវជាតិ ផ្លូវខេត្តស្អាតគ្មានសំរាមប្លាស្ទិក» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ «មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ នៃគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីផ្តល់បណ្ណមេត្រីបរិស្ថាន សម្រាប់ឆ្នាំ២០២៥។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា កម្មវិធីនេះ...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ឹម ច័ន្ទដេត អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម នៃនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីលោក ឡោ សុខន អភិបាលរងនៃអភិបាលស្រុកកំពង់ត្រាច តំណាងមន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលឃុំឫស្សីស្រុកខាងលិច និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនៅទីតាំងរងការបំពុលពីការបង្ហូរសំណល់រាវរបស់ Casino Knhom ដែលស្ថិតនៅឃុំឫស្សីស្រុកខាងលិច...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការ WorldFish ដឹកនាំដោយ លោកស្រីបណ្ឌិត Michelle Tigchelaar ប្រធានកម្មវិធីផលប៉ះពាល់ ការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន WorldFish ប្រចាំនៅប្រទេសម៉ាឡេស៊ី។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WorldFish ដើម្បីការពារ អភិរក្សធនធានជលផល...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅខេត្តមណ្ឌលគីរី គឺបានបង្ហាញពីបេះដូងអ្នកបរិស្ថាន ចូលរួមបណ្តុះ និងចែកកូនឈើដល់ប្រជាពលរដ្ឋដាំ ដើម្បីពង្រីកវិសាលភាពបៃតងនៅកម្ពុជា។ លោកបណ្ឌិត អ៊ាងសុផល្លែត បានថ្លែងបែបនេះក្នុងពេលអញ្ជើញជា អធិបតីក្នុងពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ដែលមានទីតាំង នៅស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា...
ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជាបានប្រារព្ធេ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា MOU ស្តីពី កិច្ចសហប្រតិបត្តិការពារធនធានធម្មជាតិ ក្នុងដែនឧទ្យានតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ ដើម្បីសហការអនុវត្តលើការរៀបចំឧទ្យាន នៃរាជបណ្ឌិតសភាកម្ពុជាទៅជាឧទ្យាន អព្យាក្រឹតកាបូននាពេលឆាប់ៗខាងមុខនេះ ហើយក៏ជាការងារសាកល្បងរួមគ្នា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។ លោកបណ្ឌិតសភាចារ្យ សុខ...