ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើរដ្ឋបាលឃុំ-សង្កាត់-ស្រុក បញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិត ទិញ-លក់ ដីរដ្ឋ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ក្នុងតំបន់ការពារធម្មជាតិ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិ ស្ថាននិងធនធានធម្មជាតិ នៅរដ្ឋបាលខេត្តកែប នាថ្ងៃទី១៥...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ការពារធម្មជាតិ នៅប្រទេសកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅ នៃប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ជាសាកល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «តំបន់ការពារធម្មជាតិនៅកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅនៃប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ជាសកល ហើយប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត...
ភ្នំពេញ ៖ ដើម្បីកែលម្អគុណភាពខ្យល់ នៅតាមរាជធានី-ខេត្ត ក្រសួងបរិស្ថាន បានណែនាំមន្ទីរបរិស្ថានទាំងអស់ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងដុតសំរាម សំណល់រឹងតាមទីចំហ និងទីលានចាក់សំណល់។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៣១ មករា បានបញ្ជាក់ថា «ដើម្បីកែលម្អគុណភាពខ្យល់ នៅតាមរាជធានី-ខេត្ត ក្រសួងបរិស្ថាន សូមជម្រាបជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្ត នូវវិធានការមួយចំនួន ដូចជា...
ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការ The Wildfowl & Wetlands Trust បាននិងកំពុងអនុវត្តគម្រោង ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ។ តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន នាថ្ងៃ១៦ មករា បានបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន រាជធានី-ខេត្ត និងអាជ្ញាធរ ជាដើម ត្រូវទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ ព្រៃលិចទឹក ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលបង្កឲ្យមានភ្លើងឆេះព្រៃ ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន ថ្មីៗ...
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យមន្ត្រី នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបង្កើន ការផ្សព្វផ្សាយពាក់ព័ន្ធនឹង ជីវភាពសហគមន៍ ទេសភាពនៅតាមតំបន់នានា សកម្មភាពមេត្រីភាពបរិស្ថាន និងព័ត៌មានបរិស្ថានឱ្យបានច្រើន ដើម្បីផ្ដល់ចំណេះដឹងដល់ ប្រជាពលរដ្ឋកាន់តែច្រើន។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន ។ ក្នុងកិច្ចប្រជុំបូកសរុបសលទ្ធផល ការងាររបស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាត្រៀមខ្លួនជាស្រេចចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពលដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាគាំទ្រវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាសមិទ្ធលទ្ធភាពពេញលេញ នៃការកែច្នៃសំណល់រឹង ទៅជាថាមពលឥន្ទនៈចំហេះ ពីសំរាម (RDF) នៅកម្ពុជា។នេះបយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន។ ក្នុងជំនួបទ្វេភាគី ជាមួយលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសហការី តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសថា កំណត់ត្រាលើកដំបូងបង្អស់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ នៃហ្វូងកូនសត្វក្រពើភ្នំដ៏កម្របំផុត នៅក្នុងតំបន់ទីជម្រកស្រែពក ខេត្តមណ្ឌលគិរី ដែលផ្តល់ក្តីសង្ឃឹមដល់ការអភិរក្សជាសាកល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា « អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី៩ ខែកញ្ញា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវវេចខ្ចប់ និងយកសំណល់ថ្មពិល មកទុកក្នុងធុង រៀបចំដោយក្រសួង ឲ្យត្រឹមត្រូវ ព្រោះ សំណល់ថ្មពិល ត្រូវបានចាត់ទុក ជាសំណល់គ្រោះថ្នាក់ដល់មនុស្ស ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា «សំណល់ថ្មពិល ត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់...