ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានណែនាំឱ្យចាត់វិធានការ ការពារ និងជួយសង្គ្រោះចំនួនសត្វត្មាត នៅប្រទេសកម្ពុជា ដែលនៅសេសសល់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន បានអបអរសាទរទិវាសត្វត្មាតអន្តរជាតិ ២០២៣ ទិវាយល់ដឹងសត្វត្មាតអន្តរជាតិ គឺជាឱកាសសម្រាប់មនុស្សជុំវិញពិភពលោក ធ្វើការចែករំលែកព័ត៌មាន និងបទពិសោធន៍ និងលើកទឹកចិត្តឲ្យមានចូលរួមការពារសត្វស្លាបដ៏អស្ចារ្យនេះ»។ ក្រសួង គូសបញ្ជាក់ថា...
ភ្នំពេញ៖ ក្រសួងបរិស្ថានកាលពីរសៀលថ្ងៃ១៤ សីហា បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»។ ការដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាការបញ្ជក់មួយទៀតពីរបត់ថ្មីរបស់សង្គមកម្ពុជា ងាករក ទំនើបកម្ម បច្ចេកវិទ្យា ស៊ីវិល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន ។ នេះជាប្រសាសន៍លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ បើតាមការចេញផ្សាយ...
ភ្នំពេញ៖ ក្រសួងបរិស្ថានតម្រូវឱ្យរោងចក្រដែលបង្កឱ្យមានការបំពុលទឹកស្ទឹងសង្កែប្ដូរទីតាំងចេញឆ្ងាយពីស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ និងពិន័យជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ ។តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបញ្ជាក់ថា ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្ក ឱ្យមានការបំពុលទឹកស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ពលរដ្ឋ។ ក្រសួងបរិស្ថាន...
ភ្នំពេញ៖ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស មន្រ្តីអនុវត្តន៍ច្បាប់ និងអាជ្ញាធរដែនដីនៅក្នុងខេត្តបាត់ដំបង។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានាពេលថ្មីៗនេះ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណង បញ្ជ្រាបចំណេះដឹង និងពង្រឹងសមត្ថភាព ដល់មន្រ្តីអនុវត្តន៍ច្បាប់ ព្រមទាំងផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធ នឹងការការពារ គ្រប់គ្រង...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ វេទិកាកេសរកូលជាតិលើកទី៣ និងការ ប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅមគ្គទេសក៍ ស្តីពីបន្លែនៅប្រទេសកម្ពុជា ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៧-៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប Aeon I រាជធានីភ្នំពេញ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក សាយ...
ព្រៃវែង ៖ លោក ចាយ សាមិត្ត រដ្ឋលេខាធិកាក្រសួងបរិស្ថានបានថ្លែងថា ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុ នៅក្នុងការទិញលក់បានឡើយ ។ លោកថា រាល់ការបញ្ជាក់ទទួលស្គាល់ដឹងឮ លើលិខិតទិញលក់ដីនៅក្នុងតំបន់ ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោល ជាអាសារបង់ ហើយបុគ្គលដែលពាក់ព័ន្ធទាំងអស់ត្រូវ ទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ។ ការថ្លែងបែបនេះរបស់...
ភ្នំពេញ ៖ ចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ នៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាតបទល្មើស...
រតនគិរី ៖ ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធ បានបិទបញ្ចប់យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងខេត្តរតនគិរី ដើម្បីធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ការចាប់សត្វព្រៃ មកធ្វើអាហារ និងបរិភោគសាច់សត្វព្រៃ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានលើកឡើងក្នុងពិធី «យុទ្ធនាការអន្ទាក់សូន្យ » នៅខេត្តរតនគិរី នាថ្ងៃ៤ កញ្ញា...
ភ្នំពេញ៖ យោងតាមការប៉ាន់ស្មាន ផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នា ទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១២ សីហា ក្រសួងបរិស្ថាន បានបង្ហាញសុទិដ្ឋិនិយមថាជាមួយនឹ ងផែនការអភិរក្សសត្វដំរី ការដោះស្រាយជម្លោះរវា ងមនុស្សនិងដំរី និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លើការងារការ ពារនិងអភិរក្សតំបន់ការពារធម្មជាតិ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំការប្រឡង ប្រណាំង «ភូមិ-ឃុំ‑សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦ «មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ» នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ យោងតាមសេចក្ដី ជូនដំណឹង របស់ក្រសួងបរិស្ថាន នាពេលថ្មីៗ បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង...