(ភ្នំពេញ)៖ ផលិតផលកូនខ្មែរដំបូងគេបង្អស់ដែលគ្មានជាតិស្ករ របស់ម៉ាកផលិតផល ដាហ្ស ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស «ភេសជ្ជៈប៉ូវកម្លាំង ដាហ្សគ្មានជាតិស្ករ» បានប្រកាសសម្ភោធជាផ្លូវការ ដែលចាប់ផ្តើមបញ្ចេញទៅលើទីផ្សារ ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ តទៅហើយ។ «ភេសជ្ជប៉ូវកម្លាំង ដាហ្សគ្មានជាតិស្ករ» គឺជាផលិតផលរសជាតិថ្មី ដែលមិនមានជាតិស្ករ ប៉ុន្តែខ្លាំង អាចផ្តល់ថាមពលបានឆាប់រហ័ស កាត់បន្ថយជាតិស្រវឹងបានលឿន...
(ភ្នំពេញ)៖ មរតកគុនខ្មែរ កាន់តែរីកចម្រើន សាយភាយទាំងក្នុងស្រុក និងអន្តរជាតិ។ តួយ៉ាងដូចជា ព្រឹត្តិការណ៍ វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី ៤ ដែលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរនាចុងសប្តាហ៍នេះ ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។លោកអគ្គនាយកបន្តវេន...
កាលពីថ្ងៃទី ៧ ខែមីនា កន្លងទៅនេះ បវរកញ្ញា Miss Planet International ជាច្រើនរូប ពីបណ្តាប្រទេសជាច្រើន បានធ្វើដំណើរមកកាន់រោងចក្រស្ដង់ដាលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស នៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែល បវកញ្ញាគ្រប់រូបបានឃើញ ធ្វើឲ្យគ្រប់គ្នា ស្ងើចសរសើរ និងភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយសារតែក្នុងដំណើរទស្សនកិច្ចនេះ បវរកញ្ញាទាំងអស់បានមានឱកាសមើលផ្ទាល់ពី ខ្សែច្រវាក់ផលិតកម្មទំនើបៗ...
(ភ្នំពេញ)៖ ស្របពេលដែលទង់ជាតិខ្មែរកាន់តែលេចធ្លោលើឆាកអន្តរជាតិ កីឡាករ-កីឡាការិនីកាន់តែមានសមត្ថភាព អាចដណ្តើមយកជើងឯកពីព្រឹត្តិការណ៍ខ្នាតអន្តរជាតិជាបន្តបន្ទាប់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសឧបត្ថម្ភបន្ថែម ៥០០ លានរៀល ទៅសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដើម្បីស្វែងរកគ្រូបង្វឹកពូកែៗ ស្រាវជ្រាវក្បួនខ្នាត យុទ្ធសាស្ត្រក្នុងការហ្វឹកហាត់ផ្សេងៗ ដើម្បីបណ្តុះកីឡាករ-កីឡាការិនី ឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមទៀត។អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស...
(ភ្នំពេញ)៖ មោទនភាពក្នុងការបង្ហាញអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ! CAMBODIA BLACK និងភេសជ្ជៈប៉ូវកម្លាំងកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភទាំងស្រុងក្នុងដំណើរទៅប្រកួតក្នុង «ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវ៉ាត់គុនខ្មែរ ជើងឯកប្រចាំទ្វីបអឺរ៉ុប ឆ្នាំ ២០២៦» ដោយនាំយកកីឡាករ-កីឡាការិនីជួរមុខទាំង ៦ រូបទៅប្រកួតនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ដំណើរការចូលរួមប្រកួតនេះ គឺជាការរួមសហការគ្នារវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ...
(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បន្តនៅកៀកបងប្អូន ចុះរៀបចំជាជំនួយផ្ទាល់ដល់ទីតាំងមិនឈប់ឈរ សម្រាប់បងប្អូនភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន។ ខ្មែរ ប៊ែវើរីជីស បាននាំយកតង់ស្នាក់នៅបណ្តោះអាសន្នមកតម្លើងជូនបងប្អូន ថែមទាំងមានអង្ករ ភេសជ្ជៈ អំបុកស្រូវថ្មី ថវិកា មកចែកជូនដល់បងប្អូនភៀសសឹករាប់ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ ជាពិសេស ទិញជូនគ្រឿងបរិក្ខាមន្ទីរពេទ្យម៉ូនីទ័រសម្រាប់អ្នកជម្ងឺ ដល់មជ្ឈមណ្ឌលសុខភាព។ ស្ថានភាពលំបាកនេះ នឹងធ្វើឱ្យយើងកាន់តែខ្លាំង ក្នុងស្មារតីរួបរួមគ្នាតែមួយ យើងយល់ពីសុខទុក្ខគ្នាហើយជួយគ្នាឆ្លងកាត់ការលំបាកនេះជាមួយគ្នា។ គួរបញ្ជាក់ផងដែរថា ជីប...
(ភ្នំពេញ)៖ «ការអប់រំ បង្កើតគ្រឹះមួយពិតប្រាកដសម្រាប់ក្មេងបន្តវេនជំនាន់ក្រោយ» ជាប្រសាសន៍របស់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានផ្តួចផ្តើមនិងរៀបចំគម្រោងសាងសង់មុនគេ ផ្តល់នូវអគារសិក្សាថ្មីចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់៖ បឋមសិក្សាគោកប្រាសាទ ស្ថិតនៅក្រុងសំរោង ចំនួន...
(ភ្នំពេញ)៖ វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសពីការចូលរួមជាម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍បាល់ទះធំៗ ៣ ប្រចាំឆ្នាំ ២០២៦ រួមមាន៖ ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ការប្រកួតបាល់ទះដណ្តើមប្រាក់រង្វាន់សម្តេចបវរធិបតី, និងព្រឹត្តិការណ៍ប្រកួតបាល់ទះទូទាំងប្រទេស។ ថា្នក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែទទួលបានការកោតសរសើរពីបងប្អូនជនរួមជាតិ លើការជួយត្រឡប់ទៅសង្គមវិញ មិនទាន់បានបញ្ឈប់តួនាទីជាកម្លាំងជួរក្រោយនៅឡើយទេ។ ជាក់ស្តែង...
(ភ្នំពេញ)៖ ស្មារតីរួបរួមគ្នា កម្ពុជាដើម្បីកម្ពុជា! ក្រោយប្រកាសឧបត្ថម្ភ និងនាំយកអង្កររាប់រយតោន ទឹកពិសា និងភេសជ្ជៈរាប់ម៉ឺនកេសជូនជនភៀសសឹកជាច្រើនទីតាំងដោយផ្ទាល់ ពេលនេះ CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសឧបត្ថម្ភ ៥០០០ តង់ ដើម្បីចែកជូនបងប្អូនជនភៀសសឹក ដែលកំពុងខ្វះខាតជម្រករស់នៅបណ្តោះអាសន្នជាច្រើន។ ចាប់តាំងពីមានការផ្ទុះសង្រ្គាមឡើងមក CAMBODIA BEER របស់ក្រុមហ៊ុន...
(ភ្នំពេញ)៖ ស្របពេលដែលការគាំទ្រផលិតផលខ្មែរកាន់តែកើនឡើង កាន់តែធ្វើឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តបង្កើនភាពសម្បូរបែបលើផលិតផលខ្មែរ ដោយប្រកាសដាក់សម្ពោធជាផ្លូវការ ស្វាគមន៍សមាជិកចុងក្រោយក្នុងឆ្នាំ ២០២៥ Cambodia Sport+ ភេសជ្ជៈអ៊ីយ៉ុង បំពេញជាតិទឹក ដែលធ្វើការចែកចាយលើទីផ្សារកម្ពុជាចាប់ពីពេលនេះតទៅ។ ជាមួយនឹងកំណើននៃការលេងកីឡាថែរក្សាសុខភាពរបស់បងប្អូន CAMBODIA SPORT+ ភេសជ្ជៈកីឡាកម្ពុជា គឺជាភេសជ្ជៈបំពេញជាតិទឹក ដែលសម្បូរទៅដោយសារធាតុរ៉ែចាំបាច់ជាច្រើនប្រភេទសម្រាប់រាងកាយ ជាពិសេស គឺសារធាតុអេឡិតត្រូលីត...