(ភ្នំពេញ)៖ តាំងពីវគ្គជម្រុះតាមភូមិភាគរហូតឆ្លងមកសមរភូមិតារាងបាល់ទះវគ្គផ្តាច់ព្រ័ត្រ ប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៧ ថ្ងៃពេញ ពេលនេះ ម្ចាស់ពានប្រចាំរដូវកាលទី ២ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 4×4 បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B រួមជាមួយប្រាក់រង្វាន់ ៧០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ Wurkz Special Volleyball Cup 4×4 Season 2 នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) កាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំថ្នាក់អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី-ខេត្តចំណុះក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក-សមាជិការ នៃសហព័ទ្ធកីឡាបាល់ទះកម្ពុជា។ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ បានរកឃើញម្ចាស់ជើងឯក និង ម្ចាស់ពានឯកត្តជន បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញ។ ក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានរង្វាន់ ១, មេដាយមាស, និងប្រាក់រង្វាន់ចំនួន ៧០ លានរៀល។ ជ័យលាភីលេខ ២ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ចំនួន ២០ លានរៀល។ ជ័យលាភីលេខ ៣ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ចំនួន ១២ លានរៀល។ ជ័យលាភីលេខ ៤ បានទៅលើ ក្លិបបាល់ទះខេត្តតាកែវ ទទួលបានប្រាក់រង្វាន់ ១ លានរៀល។ ចំណែកម្ចាស់ពានរង្វាន់ឯកត្តជនរួមមាន៖ កីឡាករ ធី ម៉េងហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍” និង “កីឡាករវាយសេវាល្អជាងគេ”, កីឡាករ កែវ ស្រេងលីហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករលើកបាល់ល្អជាងគេ”, កីឡារករ ជុក សោភា មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករវាយប្រយុទ្ធល្អជាងគេ”, និង កីឡាករ អ៊ុន ជីហាក់ មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករធ្វើរនាំងល្អជាងគេ” រួមទាំងប្រាក់រង្វាន់ ១ លានរៀលក្នុង ១ ពានឯកត្តជន ពី ភេសជ្ជៈប៉ូវកម្លាំង វើក។ គួរបញ្ជាក់ផងដែរថា ក្រោមការឧបត្ថម្ភគាំទ្រមិនសំចៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងរយៈពេលពីររដូវកាលជាប់គ្នាមកនេះ សន្ទុះគាំទ្រនៃវិស័យកីឡាបាល់ទះកាន់តែកើនឡើង ជាពិសេសកំណើននៃយុវជនចុះឈ្មោះក្នុងរដូវកាលទី ២ នេះតែម្តង ដែលជាហេតុធ្វើឲ្យអ្នកឧកញ៉ា លាង ម៉េង សម្រេចតម្លើងប្រាក់រង្វាន់រហូតដល់ ៧០ លានរៀល សម្រាប់ម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាលថ្មីនេះ។ ជាពិសេស ដើម្បីជាការលើកទឹកចិត្ត ជម្រុញបន្ថែមក្នុងដំណើរហ្វឹកហាត់ដើម្បីត្រៀមដណ្តើមជ័យលាភីលើឆាកអន្តរជាតិ អ្នកឧកញ៉ា លាង ម៉េង ប្រកាសផ្តល់មាស ២ គីឡូ ដល់ក្រុមកីឡាករដែលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។...
ភ្នំពេញ៖ ចាប់រង្វាន់ពិត ឈ្នះរង្វាន់ពិត និងសុក្រឹតបំផុត! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ហ៊ាននិយាយ ហ៊ានធ្វើ និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលរៀបចំកម្មវិធី មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ ១,០០០,០០០$ និងបានធ្វើការចាប់រង្វាន់លើកទី១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែ មីនា...
(ភ្នំពេញ)៖ កាន់តែប្លែកអារម្មណ៍ជាមួយបរិយាកាសថ្មី! EXPREZ Woman’s Day Private Listening ដែលធ្វើឡើងជាកាដូមួយ ពិសេសបងប្អូននារីៗ មីង អ៊ំ ក្នុងថ្ងៃពិសេសពេញដោយបរិយាកាសរីករាយមួយនេះ។ដើម្បីជាការអបអរសាទរដល់ទិវាសិទ្ធនារីអន្តរជាតិ ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី បាននាំយកកម្មវិធីថ្មីមួយ គឺ EXPREZ PRIVATE LISTENING ជាការស្តាប់ចម្រៀងលក្ខណៈ PRIVATE...
(សៀមរាប)៖ មិនចាញ់សប្តាហ៍ទី ១ ឡើយ ក្រោយការប្រកួតបាល់ទះយ៉ាងស្វិតស្វាញរយៈពេល ៣ ថ្ងៃ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ WURKZ Special Volleyball Cup 4×4 Season 2 បានរកឃើញម្ចាស់ជើងឯកប្រចាំមណ្ឌលសៀមរាបហើយ គឺបានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ជាមួយនឹងការឧបត្ថម្ភមិនសំចៃដៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស...
(ពោធិ៍សាត់)៖ ផ្តើមរដូវកាលទី ២ ជាមួយការប្រកួតបាល់ទះរយៈពេល ៣ ថ្ងៃ WURKZ Special Volleyball Cup 4×4 2025 បានរកឃើញម្ចាស់ជ័យលាភីលេខ ១ ប្រចាំមណ្ឌលពោធិ៍សាត់ហើយ គឺបានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ក្រោមការចូលរួមឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ...
(ភ្នំពេញ)៖ ត្រឡប់មកវិញជាមួយរដូវកាលទី ២ ក្នុងឆ្នាំ ២០២៥ ព្រឹត្តិការណ៍ប្រកួតបាល់ទះដ៏ធំទូទាំងប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 បានធ្វើសន្និសិទសារព័ត៌មានកាលពីថ្ងៃទី ០១ ខែមីនា កន្លងទៅ ដោយបង្ហាញឲ្យឃើញពីឆន្ទៈគាំទ្រ លើកស្ទួយវិស័យកីឡាបាល់ទះរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងការរួមសហការគ្នាសារជាថ្មីជាមួយនឹងសហព័ទ្ធកីឡាបាល់ទះកម្ពុជា។ជាមួយនឹងជំហរឹងមាំក្នុងការគាំទ្រពេញទំហឹងលើវិស័យកីឡាគ្រប់ប្រភេទ អ្នកឧកញ៉ា លាង...
ភ្នំពេញ៖ បើកឆាកដើមឆ្នាំ ២០២៥ ខែមករា អតិថិជនមហាសំណាងចំនួន ៥ រូប ទទួលលាភសំណាងពី CAMBODIA LITE ចែកម៉ូតូ VESPA Spring S150 ចំនួន ៥ គ្រឿងតែម្ដង។ អ្នកណាក៏ល្បីថា គាស់ឈ្នះពិតៗពី CAMBODIA LITE ដែរ...
ភ្នំពេញ៖ ទឹកពិសាកម្ពុជា គាំទ្រវិស័យកីឡាតាមរយៈការឧបត្ថម្ភផ្ដាច់មុខដល់កម្មវិធី ការប្រកួតបាល់ទាល់មិត្តភាព រវាងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ និងក្រុមបាល់ទាត់ភ្ញៀវទេសចរបរទេស បានធ្វើឱ្យកក្រើកកីឡាដ្ឋាន ខេត្តសៀមរាប កាលពីថ្ងៃទី១៦ កុម្ភៈ ២០២៥។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញឱ្យឃើញពីបេះដូងខ្មែរស្រឡាញ់ខ្មែរ និងការលើកកម្ពស់វិស័យកីឡា ផ្សារភ្ជាប់នឹងទេសចរណ៍ ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ ថែមទាំងមានការចូលរួមជាច្រើនពីភ្ញៀវទេសចរណ៍អន្ដរជាតិមកទស្សនា និងផ្ដល់ជាកម្លាំងចិត្កដល់ក្រុមកីឡាផ្ទាល់ យ៉ាងច្រើនកុះករផងដែរ។ ទឹកពិសាកម្ពុជា...
(ភ្នំពេញ)៖ ប្លែកភ្នែកទៀតហើយ ជាមួយភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីង របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស! គាស់ឈ្នះលុយសុទ្ធ 7$, 77$, 777$ និងទូរស័ព្ទសេរីទំនើប Samsung Galaxy A55 ភ្លាមៗ គ្រាន់តែបងប្អូនមានភេសជ្ជៈ វ៉ាយឃីង នៅក្នុងដៃ នោះបងប្អូន អាចទទួលបានអារម្មណ៍ប្លែកសប្បាយរីករាយជាមួយការ Live ឆ្លើយសំណួរពីកម្មវិធី VIKINGZ’s Day...
(ភ្នំពេញ)៖ ក្នុងឱកាសទិវានៃក្តីស្រលាញ់កន្លងទៅ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចំណាយពេលវេលាដ៏មមាញឹក ដើម្បីមកជួបសំណះសំណាលជាមួយគូស្វាមីភរិយាមហាសំណាងទាំង ១០១ គូ ដែលបានឈ្នះរង្វាន់ពីកញ្ចប់អាពាហ៍ពិពាហ៍ពី ស្រាបៀរ កម្ពុជា ដោយក្នុងនោះមាន រង្វាន់រថយន្ត Ford Ranger ចំនួន ១...