ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចររាចរណ៍កើតឡើងចំនួន ២.៨៤៤លើក មានអ្នកស្លាប់ចំនួន ១. ៥០៩នាក់ គិតជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់ បានស្លាប់។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៥៣៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន ៧៩៣នាក់។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ ប្រកាសសមាសភាពអនុគណៈកម្មការទី២ និងបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក...
ភ្នំពេញ ៖ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងរវាងរថយន្តនិងរថយន្ត កាលពីថ្ងៃ៤ សីហា នៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងខេត្តតាកែវ បានធ្វើឲ្យស្លាប់មួយគ្រួសារទាំងឪពុក-ម្តាយ និងកូនៗ៣នាក់ (ទារកនៅក្នុងផ្ទៃម្តាយអាយុ៣ខែ)។ នេះបើតាមហ្វេសប៊ុករបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃ៥ សីហា ។ ក្នុងឱកាសនាំយកសម្ភារៈថវិកាទៅចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពចំនួន៥នាក់ ឪពុក ម្ដាយ និងកូន៣នាក់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដល់រង្វាន់ខេត្តចំនួន៦ គ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ក្នុង១ខេត្ត ទទួលលិខិតសរសើមួយ , ថវិកាចំនួន២០០លានរៀល និងភេសជ្ជៈ១ពាន់កេសដែលសម្តេចប្រគល់ដោយផ្ទាល់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ...
ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ២៦ កុម្ភៈ បានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ Fu Zhong Hua ជនជាតិចិន ត្រូវជាមិត្តភិក្តរបស់ លោក ប៉ាហ្វីដូ (PaFiDo) ជាអ្នកធ្វើម្ហូបល្បីឈ្មោះលើបណ្តាញសង្គម ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានជាតិអាល់កុល០.៨៦mg/L) លើដងវិថីសហព័ន្ធរុស្ស៊ី ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ កាលពីរាត្រីថ្ងៃ២៣ កុម្ភៈ...
ព្រៃវែង ៖ មានករណីគ្រោះថ្នាក់មួយដ៏រន្ធត់បណ្តាលឲ្យ២នាក់ប្ដីប្រពន្ធស្លាប់ភ្លាមៗ ខណះធ្វើដំណើរចេញពីផ្ទះដោយម៉ូតូ ទៅធ្វើការនៅភ្នំពេញ បុកពីក្រោយរថយន្តកែច្នៃដឹកស្រូវខូចចតតាមផ្លូវ មិនដាក់ភ្លើងសញ្ញាសម្គាល់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៣និង០០នាទីទៀបភ្លឺថ្ងៃទី១៣ខែកុម្ភៈ.ឆ្នាំ២០២៤ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ផ្សារករអណ្តើក ក្នុងភូមិប្រសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុ ប្រីប្រពន្ធ២នាក់រស់នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅវេលាទៀបភ្លឺបានចាកចេញពីផ្ទះ ធ្វើដំណើរដោយម៉ូតូ ទៅធ្វើការនៅភ្នំពេញ ចៃដន្យក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុករថយន្តកែច្នៃដឹកស្រូវដែលខូចចតនៅចិញ្ចឹមផ្លូវ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការ ស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌសែនសុខ។ យោងតាមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ធ្នូនេះ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford បើកបុក ម៉ូតូ បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល...
គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាជំងឺដងផ្លូវមួយដែលគួរឱ្យខ្លាចនិងកំពុងក្លាយជាបន្ទុកមួយដែលនាំឱ្យសង្គមខាតបង់យ៉ាងច្រើនទាំងធនធានមនុស្ស សម្ភារៈ និងថវិកាជាតិ។ អ្វីដែលគួរឱ្យខ្លាចជាងនេះទៅទៀតនោះគឺ “បុកហើយរត់រួចឱ្យលុយបិទមាត់ជនរងគ្រោះនិងបិទអ្នកកាសែតអនឡាញ”។ តើបុកហើយរត់រួចបង់លុយជាថ្នូរនឹងការបញ្ចប់បញ្ហា ជាដំណោះស្រាយល្អសម្រាប់ជនរងគ្រោះឬទេ? តើលុយ អំណាច និងច្បាប់មួយណាធំជាង? តទៅនាំគេគ្នាផឹកតែជជែកពិភាក្សាបន្តិចជុំវិញបញ្ហាបុករត់ហើយឱ្យលុយបញ្ចប់រឿង។ ដំបូងគេសុំយកបញ្ហាពីរមកជជែកគ្នា។ ទី១ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយអចេតនាក្នុងស្ថានភាពមិនស្រវឹង។ទី២ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើយដោយអចេតនាក្នុងស្ថានភាពស្រវឹង។ មែនទែនទៅ ពេលខ្លះគេពិតជាពិបាកបែងចែកណាស់រឿងចេត្តនាឬអចេត្តនា។ ព្រោះអ្នកបើកបរខ្លះស្រវឹងស្ទើរបើកភ្នែកមិនរួចពេលជិះបុកគេលើដងផ្លូវប៉ូលិសចាប់បានឆ្លើយថា “អចេត្តនា” ហើយបង់លុយបញ្ចប់រឿង។ ទាញពែងតែលើផឹកដោយកែវភ្នែកមើលទៅខាងមុខបែបសញ្ជឹងគិតវែងឆ្ងាយ អ្នកវិភាគសង្គមនិងសិទ្ធិមនុស្សម្នាក់និយាយថា...
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តដឹកកម្មករ និងរថយន្ត Camry លក្ខណៈគ្រួសារ នៅព្រលឹមស្រាងៗនាថ្ងៃ២០ កញ្ញា ។ ហេតុការណ៍នេះកើតឡើង នៅលើផ្លូវ៥១ ក្នុងភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបង្កឲ្យមានអ្នករបួសធ្ងន់-ស្រាលប្រមាណជា ១០នាក់ ក្នុងនោះ មានស្រ្តីមានផ្ទៃពោះផងដែរ ។ នេះបើតាមហ្វេសប៊ុក លោក...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកបន្លែ និងហាយឡេនដឺនៅលើកំណាត់ផ្លូវជាតិលេខ១ ខាងកើតស្ពានអ្នកលឿង ក្បែរស្ថានីយ៍ប្រឹងឥន្ទនៈ PTT ស្ថិតក្នុងស្រុកពាមរក៌ ខេត្តព្រៃវែងបានធ្វើឲ្យមនុស្ស៤នាក់ ក្នុងនោះមានក្មេងស្រីម្នាក់អាយុប្រមាណជា១ខួបសុទ្ធតែជាប់សាច់ឈាមបង្កើតបានស្លាប់បាត់បង់ជីវិត។នេះបើតាមផ្សព្វផ្សាយក្នុងហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាថ្ងៃ១៤ សីហា ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលា ម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៣ ខែសីហា...