វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា ខ្លួននឹងស្វែងរកការដំឡើងអត្រាពន្ធ ៣ដងលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្រទេសចិន ក្នុងការប៉ុនប៉ងដើម្បីដោះស្រាយ ជាមួយនឹងអ្វីដែលខ្លួនមើលឃើញថាជា “ការអនុវត្តមិនយុត្តិធម៌” និងការពារកម្មករអាមេរិក។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់បានឲ្យដឹងថា លោក បៃដិន នឹងនិយាយអំពីផែនការនេះ នៅពេលដែលលោកថ្លែងសុន្ទរកថា នៅពេលរសៀលនៅឯទីស្នាក់ការកណ្តាល United Steelworkers ក្នុងទីក្រុង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin បានពិភាក្សាជាមួយសមភាគីចិនកាលពីថ្ងៃអង្គារ ដែលជាកិច្ចសន្ទនាលើកដំបូង រវាងប្រមុខការពារជាតិនៃប្រទេស ទាំងពីរក្នុងរយៈពេលជិត ១៧ ខែមកនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ទីរបញ្ចកោណបាននិយាយថា លោក Austin និងឧត្តមនាវីឯកចិន...
“ខ្ញុំបានឃើញចិនមានការរីកចម្រើនជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធនិងសង្គមកិច្ចជាដើម តែមិនមែនដូចការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចនោះទេ ។” លោក សិរី មុនី និពន្ធនាយកផ្នែកហិរញ្ញវត្ថុនៃវេបសាយដើមអម្ពិលរបស់កម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងប៉េកាំងបានបង្ហាញពីចំណាប់អារម្មណ៍ដ៏ពិតប្រាកដចំពោះប្រទេសចិនទៅកាន់អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ មួយរយៈពេលកន្លងទៅនេះ “ទ្រឹស្តីប្រទេសចិនងើបឡើងដល់កំពូលហើយ”ត្រូវបានផ្សព្វផ្សាយនៅប្រទេសប៉ែកខាងលិច ដែលត្រូវប្រព័ន្ធសារព័ត៌មាននិងគ្រឹះស្ថានហិរញ្ញវត្ថុនានាឃោសនាបំប៉ោងយ៉ាងគឃ្លើនម្ដងហើយម្ដងទៀត ។ អ្នកនយោបាយនិងធនាគារគំនិតមួយចំនួនបានឃោសនាបំប៉ោងពីអ្វីដែលហៅថា “វិបុលភាពត្រូវបានបញ្ចប់”តាមរយៈទិន្នន័យខាងចំនួនប្រជាជននិងឱកាសការងារជាដើម ដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ។ បើនិយាយត្រង់ៗទៅ “ទ្រឹស្តីប្រទេសចិនងើបឡើងដល់កំពូលហើយ”នៅតែជាពាក្យសម្តីដដែលនិងខុសឆ្គងនៃ “ទ្រឹស្តីប្រទេសចិនដួលរលំ”ដដែល ។...
យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតកាន់តែខ្លាំង ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែនតាមរយៈការដោះស្រាយនយោបាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិបត្តិអ៊ុយក្រែនអូសបន្លាយជាបន្តបន្ទាប់ បណ្តាលឱ្យមានអ្នកស្លាប់និងរបួសច្រើនពេក ដោយលោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ដើម្បីបន្តលំហូរនៃសព្វាវុធទៅកាន់សមរភូមិនឹងធ្វើឱ្យហានិភ័យនៃវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ហើយនឹងមិនជួយធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបញ្ចប់ការប្រយុទ្ធគ្នានោះទេ។ ប្រទេសចិន បានអំពាវនាវជាថ្មីម្តងទៀតដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងលក្ខណៈប្រកបដោយទំនួលខុសត្រូវ បង្កើនកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់បទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធ ដើម្បីជំរុញការដោះស្រាយវិបត្តិនយោបាយនៅដំណាក់កាលដំបូង និងនាំមកនូវសន្តិភាព ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” និងបញ្ឈប់ការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងបំបែកខ្លួន។ លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យ កិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា “យើងជំរុញឱ្យភាគី សហរដ្ឋអាមេរិក គោរពតាមគោលការណ៍ ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ រួមចិន-អាមេរិកទាំងបី ជាមួយនឹងសកម្មភាពជាក់ស្តែង” ។...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ គឺជាទំនាក់ទំងអាជីវកម្ម ដោយឆ្លើយតបទៅនឹងការគំរាមកំហែងដោយលាក់បាំងដោយអ្នកការទូតជាន់ខ្ពស់អាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បាននិយាយកាលពីថ្ងៃអង្គារថា ការជឿនលឿនរបស់រុស្ស៊ីបន្ថែមទៀតនៅក្នុងអ៊ុយក្រែននឹង...
ឡុងដ៍៖ ស្ថានទូតចិនប្រចាំ នៅចក្រភពអង់គ្លេស បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ក្នុងការជំរុញភាពជាដៃគូសន្តិសុខត្រីភាគី ដែលមិនយកចិត្តទុកដាក់ ចំពោះការព្រួយបារម្ភយ៉ាងទូលំទូលាយ របស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ អំពីហានិភ័យនៃការរីក សាយភាយនុយក្លេអ៊ែរ។ អ្នកនាំពាក្យស្ថានទូតបានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារ ជាការឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង៣ ដែលអះអាងថាពួកគេកំពុងពិចារណាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនលើគម្រោងសមត្ថភាពកម្រិតខ្ពស់ AUKUS Pillar II ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា...
ប៉េកាំង៖ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ទៅកាន់ប្រទេសចិន ប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ នូវការព្រួយបារម្ភរបស់ខ្លួនចំពោះ ភាគីសហរដ្ឋអាមេរិក អំពីការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកលើក្រុមហ៊ុនចិន ពន្ធគយលើទំនិញរបស់ចិន និងការរឹតបន្តឹងលើការវិនិយោគ នៅក្នុងប្រទេសចិន។ ថ្លែងក្នុងសន្និសីទសារព័ត៌មានទាក់ទង នឹងដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមេសា អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនស្វែងរកការផ្តាច់ចេញពី ប្រទេសចិននោះទេ ហើយថា ដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់លោកស្រី ទៅកាន់ប្រទេសអាស៊ីនេះ បានដាក់ទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគីកាន់តែរឹងមាំ ខណៈពេលដែលជំរុញទីក្រុងប៉េកាំង ឱ្យដោះស្រាយបញ្ហាលើសចំណុះរបស់ខ្លួន នៅក្នុងឧស្សាហកម្មមួយចំនួន។ នៅក្នុងសន្និសិទសារព័ត៌មានទីក្រុងប៉េកាំង ស្តីពីដំណើរទស្សនកិច្ចនៅប្រទេសចិន រយៈពេល ៦ថ្ងៃរបស់លោកស្រីរហូតដល់ថ្ងៃអង្គារ ដែលជាលើកទីមួយចាប់តាំងពីខែកក្កដាឆ្នាំមុន លោកស្រី...
បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao គ្រោងនឹងធ្វើនៅទីក្រុងប៉ារីសថ្ងៃអាទិត្យ សម្រាប់កិច្ចពិភាក្សាដែលរំពឹងថា នឹងគ្របដណ្តប់ការនាំចេញ រថយន្តអគ្គិសនីដែលមានតំលៃថោក (EVs) ដែលកំពុងរីកចម្រើនយ៉ាងឆាប់ រហ័សរបស់ប្រទេសចិន ទៅកាន់ទីផ្សារអឺរ៉ុប។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រភពចំនួនបួន ដែលបានពន្យល់ខ្លីៗ...