បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយនៅថ្ងៃសុក្រថា ប្រទេសចិនទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់រាល់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ និងបញ្ឈប់ការលក់អាវុធទៅកាន់កោះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tan បាននិយាយថា “ប្រទេសចិនទាមទារឱ្យសហរដ្ឋអាមេរិក ឈប់លក់អាវុធឱ្យតៃវ៉ាន់ និងទំនាក់ទំនងយោធាជាមួយតៃប៉ិ បញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាកោះតៃវ៉ាន់...
ដោយស្មារតីប្រកបដោយឆន្ទៈមោះមុតក្នុងការសម្រេចបាននូវសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯង និយាយដោយឡែក ដល់ការរួមចំណែកផ្តល់លំនឹងនិងការរីកចម្រើននៃសេដ្ឋកិច្ចសកលនិយាយជារួម ទើបជារៀង រាល់ឆ្នាំ ស្ថាប័ននយោបាយសំខាន់ទាំងពីរ របស់ប្រទេសចិនរួមមានមហាសន្និបាតសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេស ចិន (CPPCC) និងមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) តែងបានជួបប្រជុំគ្នាជាទៀងទាត់។ ដោយឡែក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ពិភពលោកនឹងអបអរសាទរដល់មហាសន្និបាត ទាំងពីររបស់ប្រទេស ចិន ដែលគ្រោង នឹងបើកការប្រជុំរបស់ខ្លួនលើកទី៥នីតិកាលទី១៤...
នៅក្នុងប្រទេសចិន សត្វផ្សោតដ៏គួរឱ្យស្រឡាញ់នេះ ត្រូវបានគេស្គាល់ថាជា “ទេពអប្សរញញឹម” ដោយសារតែមុខមាត់ របស់វាមើលទៅហាក់ដូចជាចេះញញឹម។ វាក៏ជាសត្វព្រៃកម្រនិងជិតផុតពូជដែលស្ថិតក្រោមការអភិរក្សថ្នាក់ជាតិកម្រិតមួយរបស់ប្រទេសចិន ។អ្នកវិទ្យាសាស្ត្រចិន មានការរំភើបចិត្តជាមួយនឹងការរកឃើញក្នុងការពិនិត្យបែបវិទ្យាសាស្ត្រនាពេលថ្មីៗនេះ ដោយពួកគេ បានរកឃើញសត្វផ្សោតមេនិងកូនចំនួន ៩៩ គូនៅក្នុងទឹកទន្លេយ៉ង់សេ ដែលតួលេខនេះខ្ពស់ជាងឆ្នាំមុនៗ។ កូនផ្សោត និងមេផ្សោតតែងនៅជាមួយគ្នា ជាទូទៅ មេចេញពីទឹកមុន ហើយកូនចេញមកតាមក្រោយ ដែលអាចមើលឃើញយ៉ាង ច្បាស់ពីរូបរាងរបស់ពួកវា។ ក្នុងអំឡុងពេលនៃការពិនិត្យអង្កេត...
កាលពីថ្ងៃទី២៨ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើសន្និសីទប្រឹក្សាយោបល់ តាមបែបប្រជាធិបតេយ្យនៅទីស្តីការរដ្ឋ ZhongNanHai ដើម្បីរាយការណ៍ ពីសភាពការណ៍ និងស្តាប់មតិយោបល់ របស់តំណាងនៃមជ្ឈិមបក្ស ប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិង ពាណិជ្ជកម្មទូទាំង ប្រទេសនិងឥស្សរជន មិនមែនសមាជិកបក្ស ចំពោះគម្រោង ស្តីពីកំណែទម្រង់និងបញ្ជីឈ្មោះបេក្ខភាព ថ្នាក់ដឹកនាំនៃស្ថាប័នជាតិ ដែលដាក់ជូនកិច្ចប្រជុំលើកទីមួយ នៃមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ និងបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងបញ្ជាក់ថា តួនាទី និងការសម្រេចរបស់ចិន នឹងមានសារៈសំខាន់បំផុត សម្រាប់អនាគតនៃសង្គ្រាមនេះ និងអនាគត នៃសណ្តាប់ធ្នាប់ពិភពលោក ។ ការថ្លែងបញ្ជាក់របស់ប្រមុខការទូតខ្មែរបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ...
ភ្នំពេញ៖ ស្របពេលដែលស្ថានភាពនៃជម្លោះ នៅក្នុងទឹកដីអ៊ុយក្រែន កាន់តែឡើងកម្ដៅ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងចោទជាសំនួរថា តើ អាមេរិកជួយអ៊ុយក្រែន និងចិនជួយរុស្ស៊ី ខុសគ្នាដូចម្តេច?។ ការលើកឡើងចោទជាសំនួរនេះ បន្ទាប់ពីមេដឹកកំពូលពីររូប ដែលពិភពលោក កំពុងសំឡឹងមើលយ៉ាងយកចិត្តទុកដាក់នោះ គឺលោក ស៊ី ជីនពីន ប្រធានាធិបតីចិន (មហាអំណាចសេដ្ឋកិច្ច)...
បងប្អូនទាំងអស់គ្នា រដូវកាលជំរុញ ការប្រើប្រាស់ ទីក្រុងប៉េកាំង -ក្រុងធានជីន -និងខេត្តហឺប៉ី លើកដំបូង បានចាប់ផ្តើមហើយ ! ប្រសិនបើលោកអ្នកចង់ភ្លក់ ម្ហូបអាហារដ៏ឆ្ងាញ់ពិសេស របស់ទីក្រុងប៉េកាំង ក្រុងធានជីន និងខេត្តហឺប៉ី ប្រទេសចិន ចង់ស្វែងយល់ពីរបស់ល្អៗ គ្រប់ប្រភេទដែលពេញនិយម នៅក្នុង ប្រទេសចិន កម្មវិធីប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន កំពង់ផែកប៉ាល់ទេសចរណ៍ របស់ក្រុងធានជីន...
ប៉េកាំង៖ សំណួរតៃវ៉ាន់ គឺជារឿងផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា វាដល់ពេលហើយសម្រាប់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការដើរនៅលើគែម ឈប់ប្រើយុទ្ធសាស្ត្រស៊ីឡាមី និងបញ្ឈប់ការយល់ច្រឡំ និងការព្យាយាមបំភាន់ពិភពលោកលើបញ្ហាកោះតៃវ៉ាន់។ អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើអត្ថាធិប្បាយជាការឆ្លើយតបទៅនឹងការលើកឡើងខុសកាលពីពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ប្រសិនបើសហរដ្ឋអាមេរិក បដិសេធមិនព្រមផ្លាស់ប្តូរផ្លូវខុសនោះ នឹងមានផលវិបាកពិតប្រាកដ ហើយវានឹងមកដោយតម្លៃពិតប្រាកដចំពោះសហរដ្ឋអាមេរិក នៅលើបញ្ហាកោះតៃវ៉ាន់។ លោកស្រី...
ទាក់ទិននឹងការលើកឡើង ដ៏ខុសឆ្គងរបស់លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ពាក់ព័ន្ធនឹងបញ្ហាតំបន់តៃវ៉ាន់ កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួង ការបរទេសចិន បានសង្កត់ធ្ងន់ក្នុងសន្និសីទ សារព័ត៌មាន ជាប្រចាំ កាលពីថ្ងៃទី ២៨ ខែកុម្ភៈថា ភាគីចិន សូមដាស់តឿន អាមេរិកឱ្យបញ្ឈប់ ការប្រព្រឹត្តិដ៏អាក្រក់ ក៏ដូចជាបញ្ឈប់ការបំភាន់ភ្នែក...
ប៉េកាំង៖ ការស៊ើបអង្កេតដែលធ្វើឡើង ដោយសហរដ្ឋអាមេរិក លើបាឡុងស៊ីវិលគ្មានមនុស្សបើក របស់ចិនដែលវង្វេងនោះ ខ្វះភាពជឿជាក់ និងវត្ថុបំណង ដោយគ្រាន់តែបម្រើផលប្រយោជន៍ នយោបាយរបស់ភាគីអាមេរិក ដើម្បីលាបពណ៌ចិន នេះបើតាមការលើកឡើងរបស់អ្នកជំនាញ ខាងទំនាក់ទំនងចិន-អាមេរិក បានប្រាប់កាសែតស៊ីនហួ។ លោក Wang Wen នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលស្រាវជ្រាវការផ្លាស់ប្តូរ ប្រជាជនទៅប្រជាជននៅសាកលវិទ្យាល័យ Renmin នៃប្រទេសចិនបានឲ្យដឹងថា មិនមានច្បាប់អន្តរជាតិជាក់លាក់ណាមួយ...