បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា ពិភពលោកនឹងបន្តស្ថិត នៅក្នុងសង្គ្រាមនិងជម្លោះភូមិសាស្ត្រ នយោបាយដរាប ណាអង្គការណាតូ នៅតែបន្តអាកប្បកិរិយា ដូចជាការធ្វើសង្គ្រាម ត្រជាក់បែបនេះ។ អ្នកនាំពាក្យ របស់ក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងបែបនេះថា ៖ ការប្រកាន់យកចិត្តគំនិត សង្គ្រាមត្រជាក់នាំឱ្យមានការប្រឆាំងនិងការប្រឈមមុខដាក់គ្នា ។...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា តំបន់ម៉ុងហ្គោលីខាងក្នុងរបស់ប្រទេសចិន បានបញ្ជាឱ្យត្រួតពិនិត្យ នៅអណ្តូងរ៉ែបើកចំហទាំងអស់ របស់ខ្លួននៅថ្ងៃសុក្រនេះ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ នៅក្នុងពេលបាក់ដីនៅឯអណ្តូងរ៉ែធ្យូងថ្ម ខណៈមនុស្សចំនួន ៤៧នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន ។ អណ្តូងរ៉ែដែលដំណើរការដោយ ក្រុមហ៊ុនក្នុងស្រុកតូចមួយឈ្មោះ Xinjing...
នៅថ្ងៃទី ២៤ ខែកុម្ភៈ ក្រសួងការបរទេសចិន បានប្រកាសពីគោលជំហរ របស់ចិន អំពីការដោះស្រាយ វិបត្តិអ៊ុយក្រែន តាមនយោបាយ ។ ពោលគឺ ៖ ទី១. គោរពអធិបតេយ្យភាព របស់ប្រទេសនានា ។ ច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាទូទៅ រួមទាំងកម្មវត្ថុ និងគោលការណ៍ នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ...
ពេលឆ្លើយនឹងសំណួរពាក់ព័ន្ធនៅក្នុងសន្និសីទកាសែត ជាប្រចាំកាលពីថ្ងៃទី ២២ ខែកុម្ភៈ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា សភាពការណ៍កាន់តែច្រើនឡើងៗ បានបង្ហាញថា ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream មិនមែនជាឧបទ្ទវហេតុទេ ប៉ុន្តែជាការបង្កឡើងដោយមនុស្ស ។ យោងតាមការផ្សាយដំណឹងឱ្យដឹងថា តបតាមការស្នើសុំ របស់រុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការជជែកដេញ...
ថ្ងៃទី២១ខែកុម្ភៈ សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុនីស្តចិន បានបើកកិច្ចប្រជុំពិភាក្សា សិក្សាជាសមូហភាពអំពី” ការបង្កើនការស្រាវជ្រាវ អំពីវិទ្យាសាស្រ្តមូលដ្ឋាន” ។ បន្ទាប់ពីបានស្តាប់ការពន្យល់ពីអ្នកជំនាញ លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិន បានធ្វើអត្ថាធិប្បាយដ៏ស៊ីជម្រៅ ចំពោះប្រធានបទនេះ។ តើ“ ការសិក្សាជាសមូហភាព” ជាអ្វី? ការសិក្សាជាសមូហភាព នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន...
បាសេឡូណា៖ នាយកប្រតិបត្តិអាជីវកម្ម អេស្ប៉ាញលោក Marin Orriols បានឲ្យដឹងថា “ដំបូន្មានអាជីវកម្មរបស់ខ្ញុំបន្ទាប់ពីធ្វើការ និងធ្វើអន្តរកម្មជាមួយទីផ្សារចិនតាំងពីឆ្នាំ២០០៤ គឺថា យើងមិនគួរមើលឃើញប្រទេសចិន ជាការគំរាមកំហែងនោះទេ ប៉ុន្តែជាឱកាសមួយ”។ លោកបានលើកឡើងថា “ដំបូន្មានដ៏ល្អបំផុត ដែលខ្ញុំអាចផ្តល់ជាអ្នកឯកទេសគឺត្រូវស្វែងយល់ពីទីផ្សារចិន ទស្សនាទីផ្សារនោះ និយាយទៅកាន់ទីផ្សារនោះ បង្កើតសម្ព័ន្ធភាពជាមួយទីផ្សារនោះ ហើយព្យាយាមទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងទីផ្សារ”។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងអេស្ប៉ាញក្នុងខែមីនា ឆ្នាំ១៩៧៣...
ប៉េកាំង៖ បេសកជនចិនមួយរូប បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ អំពីគ្រាអាសន្នពិសេស ស្តីពីអ៊ុយក្រែនថា ការសម្របសម្រួលបទឈប់បាញ់ គឺជាអាទិភាពកំពូល ហើយទ្វារទៅរកដំណោះស្រាយនយោបាយមិនអាចបិទបាននោះទេ។ លោក Dai Bing ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសចិន បានឲ្យដឹងថា “មេរៀនប្រវត្តិសាស្ត្រប្រាប់យើងថា វិបត្តិទោះជាយ៉ាងជ្រៅក៏ដោយ ទីបំផុតអាចដោះស្រាយដោយសន្តិវិធី។ ទោះបីជាវាលំបាកយ៉ាងណាក៏ដោយ ទ្វារទៅរកដំណោះស្រាយនយោបាយមិនអាចបិទបាននោះទេ” ។ លោកបានលើកឡើងថា “យើងគាំទ្ររុស្ស៊ី និងអ៊ុយក្រែន...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារករណីបាក់ដី នៅទីតាំងអណ្តូងរ៉ែធ្យូងថ្ម នៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ប្រទេសចិន បានកើនឡើងដល់៥នាក់ នៅថ្ងៃព្រហស្បតិ៍នេះដោយមានមនុស្ស៦នាក់ បានរងរបួស និងរាប់សិបនាក់ទៀត កំពុងបាត់ខ្លួននៅឡើយ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការបាក់ដីកាលពីថ្ងៃពុធនៅឯអណ្តូងរ៉ែ បើកចំហមួយនៅក្នុងសម្ព័ន្ធ Alxa...
បរទេស៖ ទីក្រុងប៉េកាំងបានហៅទីក្រុងវ៉ាស៊ីនតោនថា ជា “អ្នកបង្អាក់ដ៏កំពូល” នៅលើឆាកពិភពលោក ដោយនិយាយថា សហរដ្ឋអាមេរិកស្វែងរក “អនុត្តរភាព” ជាងប្រទេសដទៃទៀត បន្ទាប់ពីមន្ត្រីអាមេរិក បានរិះគន់ប្រទេសចិន ចំពោះការបន្តគោលនយោបាយ “ឈ្លានពាន” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ...
បរទេស៖ អ្នកសង្កេតការណ៍អន្តរជាតិ បានប្រាប់ Sputnik ដោយបង្ហាញការងឿងឆ្ងល់អំពីសមត្ថភាព របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើសង្រ្គាមក្តៅក្នុងពេលដំណាលគ្នា ប្រឆាំងនឹងទីក្រុងមូស្គូ និងប៉េកាំងថា ចិនមានហេតុផលជាច្រើន ក្នុងការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ចំពេលមានការកើនឡើង នៃការបង្កហេតុរបស់អាមេរិក ប្រឆាំងនឹងមហាអំណាចទាំងពីរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Yang...