វៀងច័ន្ទន៍ ៖ មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងជួបប្រជុំគ្នា នៅទីក្រុងវៀងចន្ទន៍នៅថ្ងៃពុធនេះ ជាមួយនឹងរបៀបវារៈសំខាន់ ដែលរំពឹងថានឹងមានសង្គ្រាមស៊ីវិល ដែលកំពុងបន្ត របស់មីយ៉ាន់ម៉ា និងភាពតានតឹងកើនឡើង នៅសមុទ្រចិនខាងត្បូង ដែលសមាជិកអាស៊ាន មួយចំនួនប្រឈមមុខនឹងបញ្ហាទឹកដី ជាមួយប្រទេសចិន ។ យោងតាមប្រភពការទូតបានឱ្យដឹងថា កិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំកំពូលទៀងទាត់លើកដំបូង ដែលចូលរួមដោយប្រទេស មីយ៉ាន់ម៉ា ចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២១...
យូអិន ៖ បេសកជនចិន បានជំរុញឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងជៀសវាងការវោហាសា្សស្រ្តដ៏ក្តៅគគុក និងសកម្មភាពញុះញង់ ដើម្បីការពារស្ថានការណ៍ នៅមជ្ឈិមបូព៌ាកុំឱ្យកើនឡើង បន្ថែមទៀត ឬអាចឈានដល់ ការគ្រប់គ្រងបាន។ លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំពេញ អង្គមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តលទ្ធផលនៃសន្និសីទសំខាន់ៗរបស់អង្គការសហប្រជាជាតិថា “នាពេលបច្ចុប្បន្ននេះ មិនត្រូវមានការពន្យារពេលណាមួយ ក្នុងការរក្សាសន្តិភាពនៅមជ្ឈិមបូព៌ាឡើយ”។ ...
ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែតុលា លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិកំណែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសចិនបានថ្លែងថា មើលតាមទិដ្ឋភាពម៉ាក្រូ ពេលប្រឈមមុខនឹងបរិយាកាសកាន់តែស្មុគស្មាញទាំងជាតិ និងអន្តរជាតិ សេដ្ឋកិច្ចចិនបានដំណើរការប្រកបដោយស្ថិរភាព និងមានភាពរីកចម្រើនជាទូទៅ ហើយជំហាននៃការបង្កើតកម្លាំងផលិតកម្មគុណភាពថ្មីត្រូវបានពន្លឿន ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានជំរុញយ៉ាងស៊ីជម្រៅ។ លោក Zheng Shanjie បានបន្តថា ស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នអាចសង្ខេបបានជាពាក្យគន្លឹះចំនួនពីរគឺ “ស្ថិរភាព” និង...
ការិយាល័យព័ត៌មាន របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទ សារព័ត៌មាន នៅថ្ងៃទី៨ ខែតុលានេះ លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិ កំណែទម្រង់ និង អភិវឌ្ឍន៍ចិនបានថ្លែងថា ទាក់ទិននឹងស្ថានភាព និងបញ្ហាថ្មីៗ នៃប្រតិបត្តិការសេដ្ឋកិច្ចបច្ចុប្បន្ន ប្រទេសចិន បានខិតខំប្រឹងប្រែង ដើម្បីដាក់ចេញកញ្ចប់ គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ដើម្បីស្តារសេដ្ឋកិច្ច ឱ្យបន្តងើបឡើងវិញ...
បរទេស ៖ ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន និងកូរ៉េខាងត្បូង បានប្តេជ្ញាចិត្តកាលពីថ្ងៃចន្ទក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រឲ្យស៊ីជម្រៅចំពោះមុខការអះអាង របស់ចិន ចំពោះការទាមទាររបស់ខ្លួនជុំវិញ សមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk Yeol និងសមភាគីហ្វីលីពីនលោកប្រធានាធិបតី Ferdinand Marcos...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ជនជាតិចិន២នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត និងយ៉ាងហោចណាស់មនុស្ស១០នាក់ទៀត បានទទួលរងរបួសនៅក្នុងការវាយប្រហារ អត្តឃាតដែលគេសង្ស័យថា ធ្វើឡើងនៅជិតអាកាសយានដ្ឋាន Karachi ក្នុងប្រទេសប៉ាគីស្ថាន ។ ទោះបីជាយ៉ាងណាក្តីទូរទស្សន៍BBC ក៏បានបញ្ជាក់ដែរថានៅឡើយតែ សាកសពទី៣បីដែលមិនទាន់ស្គាល់អត្តសញ្ញាណជាផ្លូវការហើយតែត្រូវបានគេគិតថាជាអ្នកដែលបានបើកការវាយប្រហារលើកនេះ។ ស្ថានទូតចិនក្នុងប្រទេសប៉ាគីស្ថានបាននិយាយថា ការផ្ទុះកាលពីយប់ ថ្ងៃអាទិត្យគឺជា ការវាយប្រហារដោយភេរវកម្ម...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវ ឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ រក្សាការយកចិត្តទុកដាក់ របស់ខ្លួនលើការស៊ើប អង្កេតការផ្ទុះបំពង់ Nord Stream ជៀសវាងការអនុញ្ញាតឱ្យវារសាត់ទៅឆ្ងាយ និងបញ្ចប់ស្តង់ដារទ្វេ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅឯសន្និសីទ ក្រុមប្រឹក្សាសន្តិសុខ ស្តីពី Nord...
ប៉េកាំងៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនបានជំរុញ ឱ្យគណៈកម្មការអឺរ៉ុបចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តឆន្ទៈនយោបាយរបស់ខ្លួន និងត្រលប់ទៅរកផ្លូវត្រឹមត្រូវ នៃការដោះស្រាយជម្លោះ ពាណិជ្ជកម្ម តាមរយៈការពិគ្រោះយោបល់។ ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីសំណើរបស់គណៈកម្មាការ ដើម្បីដាក់ពន្ធប្រឆាំងយ៉ាងច្បាស់ លាស់លើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន បានទទួលការគាំទ្រចាំបាច់ពីរដ្ឋសមាជិកនៃសហភាពអឺរ៉ុប សម្រាប់ការអនុម័តពន្ធគយ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “ប្រទេសចិនជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងសេចក្តី សម្រេចចុងក្រោយរបស់ភាគីសហភាពអឺរ៉ុប ប៉ុន្តែបានកត់សម្គាល់ផងដែរ នូវឆន្ទៈនយោបាយរបស់ខ្លួន ក្នុងការបន្តដោះស្រាយបញ្ហាតាមរយៈការចរចា”...
នាពេលថ្មីៗកន្លងទៅនេះ ស្ថានការណ៍មជ្ឈបូព៌ា បានឡើងកម្តៅជាបន្តបន្ទាប់ ដែលបង្កឱ្យសហគមន៍ អន្តរជាតិមានការព្រួយ បារម្ភយ៉ាងខ្លាំង ។ កាលពីថ្ងៃទី ២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើងនូវ” ការចាំបាច់ចំនួន ៤ ចំណុច ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងថ្មី បំផុតសម្រាប់ការឈប់បាញ់គ្នា និងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ។ ប្រការនេះក៏បានឆ្លុះបញ្ចាំង...
“ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនីស្តចិន បានសាមគ្គីនិងដឹកនាំប្រជាជន គ្រប់ជនជាតិនៅទូទាំងប្រទេសចិន ធ្វើការតស៊ូព្យាយាមឥតឈប់ឈរ បានបង្កើតអច្ឆរិយពីរ ពោលគឺសេដ្ឋកិច្ចទទួល បានការអភិវឌ្ឍន៍ យ៉ាងឆាប់ រហ័សនិងសង្គមមានស្ថិរភាព រយៈពេលយូរ ។ល។” ក្នុងពិធីបដិសណ្ឋារកិច្ច អបអរសាទរខួបទី៧៥នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានពិពណ៌នា ដំណើរដ៏អស្ចារ្យ របស់សាធារណរដ្ឋប្រជាមានិតចិន...