ប៉េកាំង ៖ លោក Zheng Shanjie ប្រធានគណៈកម្មាធិការ កំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិនបានឲ្យដឹងថា ប្រទេសចិននៅតែជាប្រទេស ផលិតដ៏ធំបំផុត របស់ពិភពលោក ក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចចិនស៊ិនហួ។ លោក Zheng បានធ្វើការកត់សម្គាល់ នៅក្នុង សន្និសីទសារព័ត៌មានមួយ...
បរទេស៖ ក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេសចិនបានជំរុញកម្ពុជា និងថៃ ឱ្យដោះស្រាយជម្លោះព្រំដែនតាមរយៈការសន្ទនាជាមិត្ត ដោយចិនផ្តល់តួនាទីក្នុងន័យស្ថាបនា ដោយរក្សាជំហរ “យុត្តិធម៌ និងមិនលម្អៀង”។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការបរទេសចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសលោក Wang Yi បានជំរុញឱ្យមានការរួមរស់ដោយសន្តិភាពរវាងប្រទេសជិតទាំងពីរ...
បរទេស ៖ អតីតរដ្ឋមន្ត្រីមហាផ្ទៃលោក Anutin Charnvirakul បានបង្ហាញឱ្យដឹងថា ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ទម្លាក់ “សេចក្តីព្រាងច្បាប់ ស្តីអំពីកាស៊ីណូ” របស់គណបក្សភឿថៃ ឬរំពឹងថា នឹងមានផលប៉ះពាល់ អវិជ្ជមានលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគី...
ប៉េកាំង៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃពុធ ដោយភាគីទាំងពីរ បង្ហាញឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ និងរួមគ្នាដោះស្រាយ បញ្ហាប្រឈមជាសកល នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី...
បក្សកុម្មុយនីស្តចិន ជាបក្សធំជាងគេបំផុត និង មានសមាជិករហូតដល់ជាង ៩០លាននាក់ ដែលមានលោកស៊ី ជិនភីង ជាអគ្គលេខាធិការបក្ស ។ ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត បានរីកចម្រើនជាលំដាប់ រហូតដល់ក្លាយជាមហាអំណាច សេដ្ឋកិច្ចលំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកថែមទៀត ចាប់តាំងពីគ្រប់គ្រងប្រទេសនៅខែតុលា ឆ្នាំ១៩៤៩ បក្សកុម្មុយនីស្តចិន បានកែប្រែមុខមាត់ចិន ស្ទើរតែគ្រប់វិស័យ ជាពិសេស ក្នុងយុគ្គសម័យ...
បរទេស៖ យោធាជប៉ុនកាលពីថ្ងៃអង្គារ បានបាញ់សាកល្បងកាំជ្រួចមីស៊ីល លើទឹកដីជប៉ុនជាលើកដំបូង ខណៈដែលប្រទេសនេះពន្លឿនការកសាង យោធារបស់ខ្លួនដើម្បីរារាំងប្រទេសចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាំជ្រួចមីស៊ីលរយៈចម្ងាយខ្លី Type 88 ត្រូវបានសាកល្បងនៅ Shizunai Anti-Air Firing Range នៅលើកោះ Hokkaido...
បរទេស៖ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រទេសចិនបានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យប្រចាំខែ ដែលបានដំឡើងនៅក្នុងខែឧសភា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា រដ្ឋបាលថាមពលជាតិបានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសចិនបានដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យចំនួន ៩៣ ជីហ្គាវ៉ាត់នៅក្នុងខែឧសភា ដែលជាចំនួនច្រើនជាងប្រទេសផ្សេងទៀត ដែលបានធ្វើក្នុងរយៈពេលទាំងមូលនៃឆ្នាំ ២០២៤ ។...
ប៉េកាំង៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោស សហរដ្ឋអាមេរិក ចំពោះការវាយប្រហារ របស់ខ្លួនលើទីតាំង នុយក្លេអ៊ែរអ៊ីរ៉ង់ នៅឯកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខ ។ លោក Fu Cong បានឲ្យដឹងថា “កាលពីម្សិលមិញ (ថ្ងៃសៅរ៍) សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើទីតាំង នុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីនៅ Fordow, Natanz...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យប្រទេសពាក់ព័ន្ធ គោរពតាមគោលការណ៍ចិនតែមួយ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយ ទៅកាន់ក្រុមផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” ។ លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ក្នុងពេលកំពុងធ្វើអត្ថាធិប្បាយលើល្បែងសង្គ្រាមកម្រិតថ្នាក់សេនាធិការ ដែលរៀបចំដោយក្រុមជនស៊ីវិលនៅតៃវ៉ាន់ និងមានការចូលរួមពីអតីតមន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងជប៉ុន ព្រមទាំងវេទិកាឧស្សាហកម្មការពារជាតិអាមេរិក-តៃវ៉ាន់ នៅតៃប៉ិ។ ដោយកត់សម្គាល់ថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលស្វែងរកជាយូរមកហើយជាមួយទីក្រុងប៉េកាំងហើយ។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះនៅតែរង់ចាំការ យល់ព្រមចុងក្រោយរបស់លោក និងពីសំណាក់ប្រធានាធិបតីចិន ស៊ី ជិនពីង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភាពតានតឹងរវាងប្រទេសដែលមាន...