នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Zaparova ភរិយារបស់ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ក្នុងទីក្រុងប៉េកាំង។ លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថាន មានទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយសង្ឃឹមថា ប្រជាជននៃប្រទេសទាំងពីរនឹង ប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ ដើម្បីបង្កើនចំណងមេត្រីភាព...
ប៉េកាំង៖ លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា ចិននឹងធ្វើការលើអាទិភាពនៃការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិក ចំពោះពហុភាគីនិយម និងការពង្រឹងអភិបាលកិច្ចសកល ខណៈពេលដែលចូលកាន់តំណែងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់ខែកុម្ភៈ។ លោកបានឲ្យដឹងថា នៅពេលដែលពិភពលោកឈានចូលដល់ ដំណាក់កាលដ៏ច្របូកច្របល់ខ្លាំង ហើយចំនួនជម្លោះនៅទូទាំងពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់ថ្មី ចាប់តាំងពីសង្គ្រាមត្រជាក់មក មានការអំពាវនាវកាន់តែខ្លាំងឡើង នៅក្នុងសហគមន៍អន្តរជាតិ ក្នុងចំណោមពិភពលោកខាងត្បូង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTក្រសួងពាណិជ្ជកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ប្រទេសចិន នឹងដាក់ពាក្យបណ្តឹង នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងចាត់វិធានការសងសឹកផ្សេងទៀតប្រឆាំង នឹងពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើទំនិញរបស់ខ្លួន ។ យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំងមើលឃើញថា ការដំឡើងពន្ធឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោន គឺជាការបំពានច្បាប់...
កង់បេរ៉ា ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានី បានសម្តែងនូវបំណង ចង់ឃើញទំនាក់ទំនង កាន់តែរឹងមាំ រវាងអូស្ត្រាលី និងចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រារព្ធ ពិធីបុណ្យចូលឆ្នាំចិននៅទីក្រុងមែលប៊ន លោក អាល់បានី បានឲ្យដឹងថា វាជាផលប្រយោជន៍របស់ទាំងអូស្ត្រាលី និងចិន ក្នុងការធ្វើជា...
ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចនៅខេត្ត Liaoning ដើម្បីសួរសុខទុក្ខកម្មាភិបាលនិងមហាជន ព្រមទាំងបានជូនពរឆ្នាំថ្មីដល់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ។ ជារៀងរាល់ឆ្នាំនៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន លោក Xi Jinping តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យជីវភាពរស់នៅរបស់ប្រជាជន ជូនពរឆ្នាំថ្មីដល់ប្រជាជន និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាជន ។...
ចូលឆ្នាំថ្មីចិន តើត្រូវត្រៀមអ្វីខ្លះ? ចាំបាច់ត្រូវត្រៀមកាដូ របស់របរចូលឆ្នាំ ទៅជួបនឹងមនុស្សដែលយកចិត្តទុកដាក់ ។ សម្រាប់លោក Xi Jinping ប្រធានរដ្ឋចិន កិច្ចការមួយ ដែលចាំបាច់ត្រូវធ្វើមុនចូលឆ្នាំចិន គឺចុះមូលដ្ឋានសួរសុខទុក្ខ ប្រជាជន និងកម្មាភិបាល ដើម្បីចង់ដឹងថាតើអ្នកទាំងអស់គ្នា ហូបចុកយ៉ាងដូចម្ដេច រស់នៅយ៉ាងដូចម្តេច ឆ្លងឆ្នាំថ្មីចិនបានល្អឬអត់ ស្ដាប់អំពីការប្រមូលផល និងបំណងប្រាថ្នា របស់ប្រជាជន។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា និងចិនបានព្រមព្រៀងគ្នា ជាគោលការណ៍ ដើម្បីចាប់ផ្តើមជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរឡើងវិញបន្ទាប់ពីការផ្អាក រយៈពេល៥ឆ្នាំកន្លងមកនេះ។ នេះត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាការបោះជំហាន ឆ្ពោះទៅមុខក្នុងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីការប្រឈមមុខដាក់គ្នា នៅតាមព្រំដែនដ៏យូរ។ ការសម្រេចចិត្តនេះត្រូវបានប្រកាសដោយក្រសួងការបរទេសឥណ្ឌាកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់រដ្ឋមន្ត្រីការបរទេស Vikram Misri ទៅកាន់ទីក្រុងប៉េកាំង ។...
ថ្ងៃទី២៦ខែមករា «រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥» នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់ សមលើកទី៥ ដោយគាប់ប្រសើរ ។ កម្មវិធីដ៏សម្បូរបែប ដូចជាចម្រៀង របាំ អាយ៉ៃ ឈុតកំប្លែងខ្លី ល្ខោន ក្បាច់គុណ និង វេទមន្តជា ដើមប្រកបដោយភាព ទាក់ទាញ់យ៉ាងខ្លាំង រាត្រីសមោសរទាំងមូល...
ហាណូយ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានប្តេជ្ញាបន្តពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កសាងសហគមន៍វៀតណាម និងចិន នាពេលអនាគតរួមគ្នា ។ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei នៅរដ្ឋធានីរបស់ប្រទេស វៀតណាម លោក Chinh បានចាត់ទុកថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម និងចិន គឺជាពេលវេលាដ៏មានតម្លៃ...
តូក្យូ៖ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយយ៉ាងច្បាស់ទៅកាន់សមភាគីចិន លោក វ៉ាង យី នៅក្នុងការហៅទូរស័ព្ទថា រដ្ឋបាលលោក ដូណាល់ ត្រាំ ថ្មីនឹងផ្តោតលើផលប្រយោជន៍របស់អាមេរិក លើសពីអ្វីទាំងអស់។ លោក Rubio ដែលបានស្បថចូលកាន់ តំណែងនៅថ្ងៃអង្គារក្នុងនាមជាអ្នកការទូតកំពូលរបស់លោក ត្រាំ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង...