បរទេស៖ សារព័ត៌មាន New York Post បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដោយ ដកស្រង់ប្រភពដែលដឹង អំពីបញ្ហានេះថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងគិតគូរផែនការកាត់ បន្ថយពន្ធដ៏ធំ ដែលបានដាក់ពីមុនមកលើទំនិញដែលនាំចូលពីប្រទេសចិន។ វិធានការនេះ ត្រូវបានគេរាយការណ៍ថា នឹងចូលជាធរមានភ្លាមៗនៅសប្តាហ៍ក្រោយ ហើយនៅតែជាធរមាន ក្នុងអំឡុងពេលកិច្ចចរចា ពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។...
ម៉ូស្គូ៖ ប្រទេសចិន និងរុស្ស៊ី បានជំរុញឱ្យរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ បោះបង់ចោលចិត្ដគំនិតសង្គ្រាមត្រជាក់ និងហ្គេមសូន្យ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ស្តីពីស្ថិរភាពយុទ្ធសាស្ត្រពិភពលោករវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងស្ថាបនាក្នុងចំណោមប្រទេសធំៗក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រសកល។ ដោយកត់សម្គាល់ថារដ្ឋដែលមានអាវុធនុយក្លេអ៊ែរមានទំនួលខុសត្រូវពិសេសសម្រាប់សន្តិសុខអន្តរជាតិ និងស្ថិរភាពយុទ្ធសាស្ត្រពិភពលោក សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ពួកគេគួរតែបោះបង់វិធានការ ដែលបង្កឱ្យមានហានិភ័យជាយុទ្ធសាស្ត្រ ហើយការព្រួយបារម្ភគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ស្មើៗគ្នា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ដើម្បីបង្កើនទំនុកចិត្ត និងជៀសវាងការវិនិច្ឆ័យខុសប្រកបដោយគ្រោះថ្នាក់។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា មិនមែនរដ្ឋអាវុធនុយក្លេអ៊ែរទាំងអស់ធ្វើតាមជំហរ ដែលបានលើកឡើងខាងលើនោះទេ...
ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បង្ហាញភាពស្មោះត្រង់ ប្រសិនបើភាគីអាមេរិក ចង់ដោះស្រាយជម្លោះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរតាមរយៈការចរចានាពេលខាងមុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិន បានរក្សាជំហរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការរំលោភលើវិធានការពន្ធរបស់សហរដ្ឋអាមេរិក ។ លោកបានជំរុញឱ្យភាគីអាមេរិក ប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ដែលវិធានការពន្ធឯកតោភាគី...
ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌។ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងតាមរយៈបណ្តាញសង្គមនៅថ្ងៃនេះថាសមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រួមចំណែកដល់ការពង្រឹងទំនាក់ទំនង...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានឲ្យដឹងនៅក្នុងការទំនាក់ទំនងកម្រិតខ្ពស់ ដែលគេស្គាល់ជាលើកដំបូងរវាងតំណាងនៃប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ពន្ធយ៉ាងច្រើនលើការនាំចូលថា សហរដ្ឋអាមេរិក និងចិននឹងជួបពិភាក្សាគ្នានៅចុងសប្តាហ៍នេះ ក្នុងប្រទេសស្វីស ដើម្បីកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ។ លោក Bessent បានប្រាប់ Fox News ដោយសំដៅលើកិច្ចប្រជុំនាពេលខាងមុខ...
ថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរចំពោះការបើក “ព្រឹតិ្តការណ៍នៃការផ្លាស់ប្តូរ រវាងប្រជាជន និង ប្រជាជនចិន-រុស្ស៊ី ដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះ របស់ប្រជាជនចិន ក្នុងការប្រឆាំងនឹងការ ឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុង សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ របស់សហភាពសូវៀតក្រោមប្រធានបទ...
ឆ្នាំនេះគឺជាខួបទី ៨០ ឆ្នាំ នៃជ័យជម្នះលើសង្គ្រាមប្រជាជនចិន ប្រឆាំងតទល់នឹងការឈ្លានពានរបស់ជប៉ុន និងជាសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ ក្នុងសង្គ្រាមដែលមានទ្រង់ទ្រាយធំ ពុំធ្លាប់មាននោះ អណ្តាតភ្លើងនៃសង្គ្រាមបានរីករាលដាលពាសពេញទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអូសេអានី ចំនួនកងទ័ពនិងប្រជាជន នៃប្រទេសនានា ដែលស្លាប់បាត់បង់ជីវិតមានចំនួនបានលើសពី ១០០ លាននាក់ ។ការតទល់ប្រយុទ្ធដ៏អង់អាចក្លាហាននិងការលះបង់ដ៏ធំសម្បើមរបស់ប្រជាជនចិនបានដើរតួនាទីជាលក្ខណៈសម្រេចក្នុងការយកឈ្នះលើហ្វាស៊ីសជប៉ុន និងបានផ្តល់ការគាំទ្រជាយុទ្ធសាស្រ្តដល់ប្រទេសសម្ព័ន្ធមិត្តប្រឆាំងហ្វាស៊ីសក្នុងសមរភូមិអឺរ៉ុបនិងប៉ាស៊ីហ្វិក។ លោកប្រធានរដ្ឋចិន Xi Jinping...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ីរយៈពេលបួនថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធ ដើម្បីចូលរួមក្នុងពិធីមួយ នៅទីក្រុងមូស្គូដើម្បីរំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ នៅទ្វីបអឺរ៉ុប ដែលរុស្ស៊ីប្រារព្ធជាទិវាជ័យជំនះ ។ ក្រសួងបានឲ្យដឹងថា លោក ស៊ី ជីនពីង នឹងចូលរួមក្នុង...
ភ្នំពេញៈ ប្រមុខការទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់នូវសុភាសិត នៃប្រទេសទាំងពីរ ដែលបង្ហាញនូវការគាំទ្រ ពហុភាគីនិយម ចំពេលដែលអាមេរិក បន្តដាក់ចេញនយោបាយពាណិជ្ជកម្មគាំពារនិយម។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពិន លើកឡើងថា ចិនមានសុភាសិតបូរាណមួយថា «ព្រួញមួយងាយបំបែក ប៉ុន្តែព្រួញដប់ពិបាកបំបែក»។ កម្ពុជាក៏មានសុភាសិតខ្មែរមួយពោលថា «ចង្កឹះមួយបាច់ កាច់មិនបាក់»។ លោកទូត បានបន្តថា «ប្រទេសចិន...
បរទេស ៖ អាជ្ញាធរចិន បាននិយាយថា មនុស្ស ២២ នាក់បានស្លាប់ និង ៣ នាក់បានរងរបួសនៅក្នុងអគ្គីភ័យដែលបានឆាបឆេះ នៅក្នុងភោជនីយដ្ឋានមួយ នៅភាគខាងជើងទីក្រុង Liaoyang ប្រទេសចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា មិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃអគ្គីភ័យ...