ត្រូវតែយកដែនកោះ Greenland ឱ្យបាន រង់ចាំការសម្រេច កិច្ចព្រមព្រៀងស្តីពីរ៉ែ រវាងអាមេរិកនិងអ៊ុយក្រែន បន្តដំឡើងពន្ធគយលើ ផលិតផលប្រទេសដទៃ ។ ល ។ លោកត្រាំ ប្រធានាធិបតី អាមេរិកបានលើកឡើងអំពី “សមិទ្ធផលនយោបាយ”របស់ខ្លួន ដោយមោទនភាព ក្នុងកិច្ចប្រជុំរដ្ឋសភា ប៉ុន្តែអ្នកផ្តល់បទ សម្ភាសន៍ ទូទាំងពិភពលោកមិនយល់ ឃើញបែបនេះទេ ។...
បរទេស៖ ពាក្យសម្តីរបស់មេដឹកនាំចិន និងមេដឹកនាំអាមេរិក បានកើតឡើងត្រឹមតែមួយម៉ោងដាច់ពីគ្នាក្នុងសប្តាហ៍នេះ ដែលជាសុន្ទរកថាសំខាន់ៗចំនួនពីរដោយមេដឹកនាំ ដ៏មានឥទ្ធិពល បំផុត របស់ពិភពលោកពីររូប ដែលបាននិយាយ នៅជ្រុង ម្ខាងម្នាក់ នៃភពផែនដី។ ជាមួយគ្នានោះ មេដឹកនាំទាំងពីរបង្ហាញ ពីវិធីសាស្រ្តផ្សេងៗ គ្នាដែលមហាអំណាចក្នុងសតវត្សរ៍ទី ២១ របស់ពិភពលោកកំពុងអនុវត្ត ដើម្បីសម្រេចបាននូវមហិច្ឆតាជាតិរៀងៗខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦...
ប៉េកាំង៖ បំណុលរដ្ឋាភិបាលថ្មី របស់ប្រទេសចិន នឹងមានចំនួនសរុប ១១.៨៦ ទ្រីលានយន់ (ប្រហែល ១.៦៦ ទ្រីលានដុល្លារ) នៅឆ្នាំ២០២៥ កើនឡើង ២.៩ ទ្រីលានយន់កាលពីឆ្នាំមុន ដែលអនុញ្ញាតឱ្យមានកម្រិតខ្ពស់ នៃការចំណាយសារពើពន្ធបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ទោះបីជាយ៉ាងនេះក្ដី ប្រទេសចិន បានប្រកាសពីការបង្កើនកញ្ចប់ថវិកា ៧,២ភាគរយ...
ប៉េកាំង ៖ ប្រទេសចិនកាលពីថ្ងៃពុធ បានប្រកាសពីការបង្កើនកញ្ចប់ថវិកា ៧,២ភាគរយ នៅក្នុងថវិកាការពារជាតិឆ្នាំ២០២៥ របស់ខ្លួន ដែលការចំណាយ លើវិស័យការពារជាតិ ដែលបានគ្រោងទុក របស់ប្រទេសនឹងមានចំនួន ១.៧៨៤៦៦៥ ពាន់ពាន់លានយន់ (ប្រហែល ២៤៩ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ នេះបើយោង តាមសេចក្តីព្រាងរបាយការណ៍ថវិកា ដែលបានដាក់ជូនសភាជាតិដើម្បីធ្វើការសម្រេចចិត្ត។ នៅក្នុងនោះដែរប្រទេសចិន ក៏បានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួននៅប្រហែល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំងបានតម្លើងពន្ធរហូតដល់ ១៥ភាគរយ លើទំនិញម្ហូបអាហារផ្សេងៗ ដែលនាំចូលពីសហរដ្ឋអាមេរិក និងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក។ ប្រភពដដែលបានសរសេរទៀតថា ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការតម្លើងពន្ធចុងក្រោយរបស់ ទីក្រុងវ៉ាស៊ីនតោនលើទំនិញចិន។ កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពន្ធចំនួន ១៥ភាគរយទៅ លើការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិក ព្រមទាំងពន្ធ ១០ភាគរយទៅលើអង្ករអាមេរិក...
បរទេស៖ ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងដាក់ពន្ធបន្ថែមរហូតដល់ ១៥ភាគរយ លើការនាំចូលផលិតផលកសិកម្មសំខាន់ៗ របស់សហរដ្ឋអាមេរិក រួមទាំងសាច់មាន់ សាច់ជ្រូក សណ្តែក និងសាច់គោ ព្រមទាំងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិកផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ពន្ធដែលប្រកាសដោយក្រសួងពាណិជ្ជកម្មចិន គឺនឹងចូលជាធរមានចាប់ពីថ្ងៃទី១០ ខែមីនា។ ពួកគេធ្វើតាមបញ្ជារបស់ប្រធានាធិបតីអាមេរិក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសចិនមានការ មិនពេញចិត្តជាខ្លាំង ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែម ១០ ភាគរយលើទំនិញ ដែលនាំចូលពីប្រទេសចិន ម្តងទៀត អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការតបត ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានគោលនយោបាយប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុត និងតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក ។...
នៅវេលាម៉ោង ៣ រសៀលថ្ងៃទី ៤ ខែមីនា មហាសន្និបាតប្រចាំឆ្នាំ ២០២៥ នៃសភាប្រឹក្សា នយោបាយប្រជាជន ទូទាំងប្រទេសចិន បានបើកធ្វើនៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។ សមាជិកសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិនជាង ២១០០ រូប ដែលមកពីវិស័យចំនួន ៣៤ ដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឲ្យដឹងថា ការគិតថ្លៃលើកប៉ាល់របស់ចិន ដែលចូលមកកំពង់ផែសហរដ្ឋអាមេរិក នឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការងាររបស់សហរដ្ឋអាមេរិក។ លោក He Yadong អ្នកនាំពាក្យក្រសួងបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេល ធ្វើអត្ថាធិប្បាយលើសំណើរបស់ការិយាល័យ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដើម្បីដំឡើងថ្លៃសេវានេះ។ លោកបានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិកទទូច លើការដំឡើងថ្លៃកំពង់ផែ វានឹងជំរុញឱ្យថ្លៃដឹកជញ្ជូនសកល និងរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនបានយល់ព្រមពិចារណា លើការព្រួយបារម្ភដែលយោធា របស់ខ្លួនមិនបានផ្តល់ការ ជូនដំណឹង ឱ្យបានគ្រប់គ្រាន់ មុនពេលធ្វើសមយុទ្ធបាញ់ គ្រាប់ពិតនៅក្នុងដែនទឹក រវាងនូវែលសេឡង់ និង អូស្ត្រាលី កាលពីសប្តាហ៍មុន, នេះបើតាមរដ្ឋមន្ត្រីការបរទេស នូវែលសេឡង់ បាននិយាយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៧ ខែកុម្ភៈ...