ប៉េកាំង៖ ភាពរំជើបរំជួលរបស់អាមេរិក បានកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីវាបានបាញ់ទម្លាក់វត្ថុហោះ មិនស្គាល់អត្តសញ្ញាណចំនួន ៣បន្ថែមទៀត ចាប់តាំងពីការបាញ់ទម្លាក់បាឡុងស៊ីវិលរបស់ចិន ដោយទីក្រុងវ៉ាស៊ីនតោន បានចល័តសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង និងអង្គការណាតូ ដើម្បីនិយាយរឿង “ការគំរាមកំហែងរបស់ចិន”។ ប៉ុន្តែអ្នកវិភាគចិនបានឲ្យដឹងថា កាលណាអាមេរិក បន្តការញុះញង់បែបនេះយូរជាងនេះ ការសន្និដ្ឋាននេះកាន់តែអាម៉ាស់ សម្រាប់ទង្វើដែលអាមេរិកបានរៀបចំឡើងនេះ។ លើកលែងតែបាឡុងស៊ីវិលរបស់ចិន ដែលបានបាញ់ទម្លាក់កាលពីថ្ងៃទី៤ កុម្ភៈ...
ប៉េកាំង៖ បេសកជនចិនបានអំពាវនាវឱ្យមានការដកទណ្ឌកម្មឯកតោភាគីជាបន្ទាន់ដោយប្រទេសពាក់ព័ន្ធ ដើម្បីផ្ដល់ ក្តីសង្ឃឹម នៃការរស់រានមានជីវិត ដល់កុមារនៅក្នុងប្រទេសដូចជាស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបានចង្អុលបង្ហាញ “ការពិតដ៏អាក្រក់” ដែលថា ទណ្ឌកម្មឯកតោភាគី កំពុងបំផ្លាញមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងសមត្ថភាពអភិវឌ្ឍន៍របស់ប្រទេស ដែលរង ផលប៉ះពាល់ ដោយបានប្លន់កុមារជាច្រើននៃសិទ្ធិក្នុងការអភិវឌ្ឍន៍...
ការបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរដូវផ្ការីក នឹងបើកដំណើរការយុគសម័យថ្មីដែលកសាងសហគមន៍រួមវាសនា ចិននិងកម្ពុជា “ខ្ញុំរីករាយណាស់ដែលបានសម្រេចបាននូវ “ការណាត់រយៈពេល៣ឆ្នាំ”ជាមួយលោក ហើយរួមគ្នាបើកដំណើរ ការយុគសម័យថ្មីដែលកសាង សហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងរដូវផ្ការីក។” ថ្ងៃទី១០ខែកុម្ភៈ លោក XiJinpingប្រធានរដ្ឋចិនបានមានប្រសាស៍ដូចពោលខាង លើនៅពេលជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជានៅសណ្ឋាគាររដ្ឋDiaoyutai។ កាលពីបីឆ្នាំមុន ការរាតត្បាតនៃជំងឺកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុង Wuhan ប្រទេសចិន នៅពេលដែលអាមេរិក...
ប៉េកាំង ៖ នៅពេលសួររកការអត្ថាធិប្បាយ លើរបាយការណ៍ ដែលរតនាគារអាមេរិក បានប្រកាសការលើកលែង រយៈពេល ១៨០ ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ ចំពោះទណ្ឌកម្មរបស់ខ្លួន លើប្រទេសស៊ីរីសម្រាប់ “ប្រតិបត្តិការទាំងអស់ ដែលទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង សង្គ្រោះគ្រោះរញ្ជួយដី” ក្រសួងការបរទេស ចិន បានឆ្លើយតបកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែលុបចោល ជាបន្ទាន់នូវការដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងស៊ីរី ជំនួសឲ្យការបង្ហាញ...
បរទេស ៖ ឧបនាយករដ្ឋមន្ត្រី នៃប្រទេសរុស្សីលោក Aleksandr Novak កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ការនាំចេញហ្គាសធម្មជាតិ ពីប្រទេសរុស្សី ទៅកាន់ប្រទេសចិន តាមរយៈបណ្តាញផ្គត់ផ្គង់ នៅប្រទេសស៊ែប៊ី កំពុងកើនឡើងដល់កំណត់ត្រា ១៥,៤ពាន់ម៉ែត្រគូបកាលពីឆ្នាំទៅ។ លោក Novak ដែលបានសរសេរបង្ហោះ នៅលើបណ្តាញកាសែត The Energy Policy...
បរទេស៖ យោងតាមការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់នៃប្រទេសចិន កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកធ្លាប់បានធ្វើការបង្ហោះ បាឡុងរយៈកំពស់ខ្ពស់ និងរំលោភលើដែនអធិបតេយ្យភាពរបស់ចិន មិនតិចជាង១០ដងនោះទេ គិតចាប់តាំងតែពីខែមករា ឆ្នាំ២០២២មកម្ល៉េះ។ ការលើកឡើងរបស់ចិន ពេលនេះធ្វើឡើងបន្ទាប់ពីមាន ការបាញ់ទំលាក់បាឡុងស្រាវជ្រាវមួយ របស់ចិននៅពីលើរដ្ឋការ៉ូលីណាខាងជើង ពីសំណាក់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ិនតោនបានចោទប្រកាន់ចិនទៀតថា បានធ្វើការបង្ហោះបាឡុងដើម្បីស៊ើបយកការណ៍ ពីលើប្រជាជាតិជាច្រើនក្នុងទ្វីបចំនួន៥។ លោក Wang Wenbin អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសចិន បាននិយាយ នៅថ្ងៃចន្ទនេះថា បាល់ឡុងហោះដែលមានរយៈកម្ពស់ខ្ពស់របស់សហរដ្ឋអាមេរិក បានហោះហើរពីលើដែន អាកាសរបស់ខ្លួនដោយគ្មាន ការអនុញ្ញាតលើសពី១០ដងចាប់តាំងពីដើមឆ្នាំ២០២២ ដែលនេះធ្វើឲ្យបង្កើនជម្លោះការទូត បន្ទាប់ពីយោធាអាមេរិកបានបាញ់ទម្លាក់ អ្វីដែលខ្លួននិយាយថា ជាចារកម្មរបស់ចិន ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក...
បរទេស៖ ក្រសួងការបរទេសចិនបាននិយាយថា សហរដ្ឋអាមេរិកបានហោះហើរបាឡុង ចូលទៅក្នុងដែនអាកាសរបស់ខ្លួន ច្រើនជាង ១០ ដងកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែកុម្ភៈ បានបាញ់ទម្លាក់ប៉េងប៉ោង បាឡុងចារកម្ម ដែលសង្ស័យពីលើដែនអាកាសរបស់ខ្លួន ដែលប្រទេសចិន បាននិយាយថា...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា អាជ្ញាធរចិន កំពុងរៀបចំបាញ់ទម្លាក់ “វត្ថុហោះមិនស្គាល់អត្តសញ្ញាណ” នៅជិតទីក្រុងឆ្នេរសមុទ្រ Rizhao ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន ។ ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីយន្តហោះចម្បាំង អាមេរិកបានបាញ់ ទម្លាក់ឧបករណ៍ស្រដៀងគ្នា ចំនួនបីក្នុងមួយសប្តាហ៍ ដែលមួយក្នុងចំណោម នោះមានប្រភពមកពីប្រទេសចិន។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi ត្រូវបានក្រសួងការបរទេស នៃប្រទេសចិនបានប្រកាសគ្រោងនឹង ធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន នាសប្តាហ៍ក្រោយនេះហើយ។ ផែនការបំពេញ ដំណើរទស្សនកិច្ចរបស់លោក Raisi នឹងត្រូវធ្វើឡើងនៅអំឡុងពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈ តបតាមការអញ្ជើញ របស់លោកប្រធានាធិបតីចិន Xi Jinping នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយក្រសួងការបរទេសចិន។...