បរទេស៖ ប្រធានកិច្ចការងារស្ថានីយអវកាសរបស់ចិន នៅវិទ្យាស្ថានជាតិសម្រាប់បច្ចេកវិទ្យាអវកាស CAST របស់ប្រទេសចិនលោក Wang Xiang បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ប្រទេសចិនកំពុងស្វែងរកឱកាស ក្នុងការពង្រីកខ្លួនបន្ថែមទៀត នៅលើស្ថានីយអវកាស Tiangong space station របស់ខ្លួន។ មន្ត្រីជាន់ខ្ពស់របស់ចិនរូបនេះ ដែលបានថ្លែងទៅកាន់បណ្តាញសារព័ត៌មាន នៅបន្ទាប់ពីចិនទើបតែបានទទួលជោគជ័យ ក្នុងការវិលត្រឡប់អវកាសយានិក នៅក្នុងបេសកកម្ម Shenzhou-14 កាលពីចុងសប្តាហ៍កន្លងមក។...
ពីថ្ងៃទី៧ ដល់ ថ្ងៃទី១៩ ខែធ្នូ កិច្ចប្រជុំដំណាក់កាលទីពីរនៃ មហាសន្និបាត ភាគី ហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ»លើកទី១៥ (ហៅកាត់COP15) បាន បើក ធ្វើ នៅក្រុង Montreal ប្រទេស កាណាដា ។ក្នុ ងនាម ជា ប្រធានផ្លាស់វេន ប្រទេស ចិន...
ថ្ងៃទី៦ខែធ្នូឆ្នាំ២០២២ លោកTan Kefei អ្នកនាំពាក្យក្រសួង ការពារជាតិចិន បានថ្លែងកថា អំពីរបាយការណ៍ ស្តីពីអភិវឌ្ឍ យោធានិងសន្តិសុខចិន ប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក ។ លោកបានថ្លែងថា ពេលថ្មីៗ កន្លងទៅនេះ ក្រសួងការពារជាតិអាមេរិក បានដាក់ចេញ របាយការណ៍ ស្តីពីការអភិវឌ្ឍសន្តិសុខនិងយោធាចិន ប្រចាំឆ្នាំ២០២២ ដែលមួលបង្កាច់ គោលនយោបាយ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរបស់ប្រទេសចិន បានច្រានចោលរបាយការណ៍របស់មន្ទីរបញ្ចកោណ អំពីល្បឿននៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ថាជា “កាយវិការ” និងការប៉ាន់ស្មានដោយអយុត្តិធម៌ ។ គួររំលឹកថា មន្ទីរបញ្ចកោណបានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីខែមុនថា ប្រទេសចិន ទំនងជាមានស្តុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១.៥០០នៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើប្រទេសនេះបន្តកិច្ចការជាមួយនឹងល្បឿននៃការបង្កើតនុយក្លេអ៊ែរនាពេលបច្ចុប្បន្ននេះ ។...
ញូវយ៉ក៖ តម្លៃប្រេងបានបើកឡើងខ្ពស់ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាកាលពីថ្ងៃអង្គារ ខណៈដែលប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅច្រើនជាងគេរបស់ពិភពលោកបានបន្តបន្ធូរបន្ថយវិធានការណ៍ជំងឺកូវីដ-១៩ បើទោះបីជាមានការឆ្លងកើនឡើងក៏ដោយ។ ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលសម្រាប់ពីរភាគបីនៃប្រេងរបស់ពិភពលោកត្រូវបានជួញដូរខ្ពស់ជាង ០,៥ភាគរយនៅតម្លៃ ៨៣,០៥ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ៩ ព្រឹក ម៉ោងនៅ UAE។ West Texas Intermediate ដែលជារង្វាស់ដែលតាមដានប្រេងឆៅរបស់អាមេរិកបានកើនឡើង ០,៤ ភាគរយនៅ ៧៧,២៧ដុល្លារ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប មិនគួរផ្តោតលើភាគីទីបីណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ម៉ៅ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹងប្រទេសចិន ដែលចេញពីកិច្ចប្រជុំកម្រិតខ្ពស់លើកទី៤ នៃកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ស្តីពីប្រទេសចិន កាលពីដើមខែនេះ។ លោកស្រី ម៉ៅ បានលើកឡើងជាការឆ្លើយតបថា...
បរទេស៖ កងទ័ពជើងទឹករបស់កងទ័ពរំដោះ ប្រជាជនបានធ្វើការរិះគន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកកាលពីខែមុន បន្ទាប់ពីកងនាវាចរប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកបានបង្ហាញថា ប្រទេសចិនបានបំពាក់នូវនាវាមុជទឹកដែលរីកចំរើន របស់ខ្លួនជាមួយនឹងមីស៊ីលផ្លោងអន្តរទ្វីបថ្មីដែលមានរយៈ ចម្ងាយឆ្ងាយជាងនេះ។ តើសមត្ថភាពនុយក្លេអ៊ែរ នៅសមុទ្ររបស់ចិនមានកម្រិតណា ហើយតើអាមេរិកគួរបារម្ភដែរឬទេ? ប្រហែលជាបារម្ភ ប៉ុន្តែប្រសិនបើទីក្រុងវ៉ាស៊ីនតោនមានចេតនាឈ្លានពាន។ យោងតាមសារព័ត៌មានរដ្ឋរបស់រុស្ស៊ី Sputnik ចេញផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោធាអាមេរិកបានសម្តែងការព្រួយបារម្ភកាលពីខែមុន ជុំវិញការដាក់ពង្រាយមីស៊ីល ICBM...
តាមដំណឹងពីការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនឱ្យដឹងថា នៅវេលាម៉ោង 20 និង ០9 នាទី ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២ កាប៊ីនវិលត្រឡប់មកវិញនៃយានអវកាសផ្ទុកមនុស្ស Shenzhou-14 របស់ប្រទេសចិនបានចុះចតលើដីដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបក្រុង Jiuquan ។ អវកាសយានិកបីរូប Chen Dong លោកស្រី Liu Yang...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាពង្រីកអង្គភាពកងកម្លាំងជើងគោក ដែលមានមូលដ្ឋាននៅអូគីណាវ៉ា ដើម្បីការពារកោះភាគនិរតីដាច់ស្រយាល មួយនេះ និងរៀបចំសម្រាប់ភាពអាសន្ន ដែលពាក់ព័ន្ធនឹងកោហតៃវ៉ាន់ ក្នុងការប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន។ ប្រភពបានឲ្យដឹងថា នៅក្នុងសកម្មភាព ដែលអាចបង្កើនភាពតានតឹងជាមួយប្រទេសចិន ក្រសួងការពារជាតិគ្រោងនឹងបង្កើនចំនួនកងវរសេនាធំថ្មើរជើងក្រោមកងពលតូចទី១៥ របស់កងកម្លាំងស្វ័យការពារដីគោកដល់ ២អង្គភាព ក៏ដូចជាដំឡើងឋានន្តរស័ក្តិខ្ពស់បំផុតរបស់ខ្លួនពីឧត្តមសេនីយ៍ឯកទៅឧត្តមសេនីយត្រី។ ការផ្លាស់ប្តូរដែលបានគ្រោងទុក ដែលត្រូវបានដាក់បញ្ចូលក្នុងឯកសារសន្តិសុខសំខាន់មួយក្នុងចំណោមឯកសារសំខាន់ៗចំនួន៣ ដែលរដ្ឋាភិបាលនឹងកែសម្រួលនៅចុងខែនេះ ត្រូវបានគេរំពឹងថា នឹងប្រែក្លាយអង្គភាពឱ្យមានប្រសិទ្ធភាព...
ក្នុងសកម្មភាពតាំងពិព័រណ៍និងដាក់បញ្ចាំងដែលប្រារព្ធធ្វើនៅទីស្នាក់ការទូទៅរបស់អង្គការយូណេស្កូលើកនេះ បានដាក់បញ្ចាំងភាពយន្តឯកសាររបស់បណ្តាញទូរទស្សន៍សកលចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រោមចំណងជើងថា «ស្នាមជើងកាបូនរបស់មនុស្សជាតិ» ដែលបានបង្ហាញពីរឿងរ៉ាវរបស់ប្រជាជនចិនស្តីពី “ការជំរុញការអភិវឌ្ឍបៃតង និងជំរុញការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ” ។ មន្ត្រីទូតនៃបណ្តាប្រទេសនានាប្រចាំជាអចិន្ត្រៃយ៍នៅអង្គការយូណេស្កូ និងភ្ញៀវកិត្តិយសដែលមកពីគ្រប់មជ្ឈដ្ឋានសង្គមបារាំង សរុបជាង៤រយរូប បានចូលរួមសកម្មភាពលើកនេះ ។ ក្នុងពេលថ្លែងសុន្ទរកថា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ក្តីរំពឹងទុកចំពោះទំនុកចិត្តគ្នា សាមគ្គីគ្នា សន្តិភាពនិងវឌ្ឍនភាព ជាក្តីបំណងរួមរបស់ប្រជាជននៅលើពិភពលោកទាំងមូល...