បរទេស៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយសមភាគីអាមេរិកលោក Antony Blinken នៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនចំពោះប្រទេសចិន ដើម្បីឱ្យមហាអំណាចទាំងពីរអាចចុះសម្រុងគ្នានៅលើឆាកពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនថា លោក Wang បានប្រាប់លោក Blinken ថា “ទំនាក់ទំនងចិន-អាមេរិក...
ពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី ៧ បានប្រារព្ធឡើងនៅភូមិភាគស្វយ័ត Xinjiang ប្រទេសចិន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកញ្ញា ក្រោមប្រធានបទ “ការពិភាក្សាគ្នា ការរួមគ្នាកសាង ការចែករំលែកគ្នា កិច្ចសហប្រតិបត្តិការឆ្ពោះទៅកាន់អនាគត” ។ គិតរហូតមកដល់ពេលបច្ចុប្បន្ន ពិព័រណ៍នេះប្រមូលបានគម្រោងកិច្ចសន្យាចំនួន ៣៦៥ ក្នុងតម្លៃសរុបលើសពី ៩៦០ ប៊ីលានយាន់ប្រាក់ចិន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ចំពោះបញ្ហានៅអ៊ុយក្រែនថា រដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ គួរតែត្រឡប់ចូលមកអង្គុយតុចរចា ដោយមិនចាំបាច់មានការរៀបចំ លក្ខខណ្ឌជាមុននោះទេ។ លោកបន្តថាអ្វីដែលចិនសំណូមពរ គឺមានភាពត្រង់ៗនិងច្បាស់លាស់ និងក៏ជាជំហដែលស្ថិតនៅអព្យាក្រិត មិនលំអៀងទៅខាងណានោះដែរចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន ហើយបានបញ្ជាក់ទៀតដែរថា អធិបតេយ្យភាព និងបូរណភាពទឹកដី នៃរដ្ឋនីមួយៗ គួរតែត្រូវបានគោរព ហើយបញ្ហាសន្តិសុខរបស់ភាគីទាំងអស់...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមេបញ្ជាការអ៊ីរ៉ង់ លោក Mohammad Hossein Bagheri កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងជើងទឹក របស់អ៊ីរ៉ង់នឹងចូលរួម ជាផ្នែកមួយនៃសមយុទ្ធយោធា រវាងប្រទេសរុស្សីនិងប្រទេសចិនផង នៅពេលខាងមុខនេះ។ មេបញ្ជាការយោធារូបនេះ ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់អំពីព័ត៌មានលំអិត នៃការចូលរួមធ្វើសមយុទ្ធ និងអំពីសមយុទ្ធយោធាលើកនេះទេ ប៉ុន្តែនិយាយថា ប្រទេសផ្សេងទៀតដែល នឹងអាចចចូលរួមនោះ ក៏មានដូចជាប្រទេសអូម៉ង់ និងប្រទេសប៉ាគីស្ថានផងដែរ។...
តៃប៉ិ៖ យោធាតៃវ៉ាន់បានឲ្យដឹងថា នាវាពិឃាតរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងនាវាចម្បាំង របស់កងទ័ពជើងទឹកកាណាដា បានល្បាតនៅច្រកសមុទ្រតៃវ៉ាន់ ធ្វើឱ្យចិនខឹងសម្បា ដែលទាមទារកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រង ដោយខ្លួនឯងថា ជារបស់ខ្លួន។ ខណៈពេលដែលក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា នាវាចម្បាំងបានធ្វើដំណើរពីត្បូងទៅជើងឆ្លងកាត់ច្រកសមុទ្រកាលពីថ្ងៃអង្គារ លោក Shi Yi អ្នកនាំពាក្យនៃបញ្ជាការរោង មហោស្រពភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បានលើកឡើងថា រោងមហោស្រពបានរក្សាការប្រុងប្រយ័ត្នខ្ពស់...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់ជំនួយការប្រធានាធិបតីបារាំង កាលពីថ្ងៃពុធថា ប្រទេសចិនកោតសរសើរ ចំពោះការបញ្ចេញមតិ ជាសាធារណៈរបស់ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ចំពោះការប្រឆាំងទៅនឹង “សង្រ្គាមត្រជាក់ថ្មី” ។ លោក Wang Yi បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក...
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបសំណេះសំណាលនិងធ្វើកិច្ចផ្លាស់ប្តូរជាមួយសមាជិកជាតំណាងនៃក្រុមប្រឹក្សាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ក្រុមប្រឹក្សាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន និងសភាពាណិជ្ជកម្មអាមេរិកនៅក្រុងញ៉ូវយក។ ទាក់ទិននឹងអនាគតនៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកមានភាពប្រាកដប្រជាកាន់តែតិចទៅៗ ហើយមានភាពមិនប្រាកដប្រជាកាន់តែច្រើន លោក Wang Yi បានអធិប្បាយពី “ភាពប្រាកដប្រជា”ចំនួន៥របស់ប្រទេសចិន ពោលគឺ ទី១ អនាគតនៃការអភិវឌ្ឍរបស់ប្រទេសចិនគឺមានភាពប្រាកដប្រជា។ ទី២...
ប៉េកាំង៖ លោក Yang Jiechi សមាជិកនៃការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើជាសហប្រធាននៃជុំទី១៧ នៃការពិគ្រោះយោបល់សន្តិសុខ ជាយុទ្ធសាស្រ្តរវាងចិន និងរុស្ស៊ី ជាមួយលោក Nikolai Patrushev លេខាក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី នៅខេត្ត Fujian ភាគខាងកើតប្រទេសចិន។ ភាគីទាំងពីរបានឯកភាព បន្តប្រើប្រាស់ជាវិជ្ជមាននូវ...
ប៉េកាំង៖ ទីក្រុង Shenyang នៃខេត្ត Liaoning ភាគឦសាននៃប្រទេសចិន បានបន្លឺឡើងជាមួយនឹងសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស និងស៊ីផ្លេរថយន្តកាលពីថ្ងៃអាទិត្យ ដែលជាខួបលើកទី៩១ នៃឧប្បត្តិហេតុថ្ងៃទី១៨ ខែកញ្ញា ដែលបង្ហាញពីការចាប់ផ្តើម នៃការឈ្លានពានរបស់ជប៉ុន លើប្រទេសចិន ។ នៅពេលដែលសំឡេងស៊ីរ៉ែន បានបន្លឺឡើងនៅក្នុងទីក្រុង អ្នកថ្មើរជើងបានឈរ នៅក្នុងការគោរពដោយស្ងៀមស្ងាត់ ហើយរថយន្តបានបន្លឺសំឡេង។ ចាប់តាំងពីឆ្នាំ១៩៩៥ មក...
បរទេស៖សាធារណៈឆេកត្រូវបាន rt.com ចេញផ្សាយថាកំពុងបានបំផ្លាញ ចំណងទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង សកម្មភាពបំពានគោលនយោបាយចិនតែមួយរបស់ចិន តាមរយៈការបញ្ជុនមន្ត្រីផ្លូវការ ទៅបំពេញទស្សនកិច្ចនៅលើទឹកដីនៃកោះតៃវ៉ាន់។ ជាការឆ្លើយតបរដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចលើកនេះ និងបានបញ្ជាក់សាជាថ្មីថាកោះតៃវ៉ាន់គឺជាផ្នែកមួយ នៃទឹកដីរបស់ខ្លួនព្រមទាំងបានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈស្ថានទូតផងដែរ។ គួរឲ្យដឹងដែរថាតាមផែនការក្រុមអ្នកជំនួញដែលដឹកនាំដោយមន្ត្រីសភាម្នាក់របស់ឆេក នឹងត្រូវបំពេញទស្សនកិច្ចលើកោះតៃវ៉ាន់ប៉ុន្តែរដ្ឋាភិបាលប៉េកាំង បានហៅការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុង Prague គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាពរបស់ចិន និងអាចបង្កទៅជាបញ្ហាគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ។ កាលពីប៉ុន្មានថ្ងៃមុនសមាជិសភាលោក Jiri...